លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពជាតិ ស្តីពិ ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩ – ២០២៣”

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពជាតិ ស្តីពិ ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩ ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ហ៊ុន ម៉ានី បានថ្លែងថា, ការចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ព្រោះស្រ្តីជា ម្តាយ ជាប្រពន្ធ ជាកូន របស់យើងគ្រប់គ្នា។ លោកបន្តថា, កន្លងមក ខ្ញុំតែងតែចូលរួមយ៉ាងសកម្ម ជាមួយកិច្ចខិតខំប្រឹងប្រែងនានា សំដៅចូលរួមទប់ស្កាត់អំពើហិង្សា និងការបៀតបៀនលើស្រ្តី និងក្មេងស្រី ដូចជាយុទ្ធនាការ បូណ៌ស យុទ្ធនាការពណ៌ទឹកក្រូច ដើម្បីផ្តល់ជាសារដ៏សំខាន់មួយដល់បុរសទាំងអស់ថា ការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី ត្រូវចាប់ផ្តើមពីយើងម្នាក់ៗ។ យើងត្រូវចូលរួមទាំងអស់គ្នា មិនថាយើងស្ថិតក្នុងវិស័យណា ឬស្ថាប័នណាទេ ការនិយាយអំពីបញ្ហាអំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺជាតួនាទី និងភារកិច្ចរបស់យើងម្នាក់ៗចំពោះមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕ដោយ, សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print