រដ្ឋបាលសាលាខេត្តបានរៀបចំផ្សព្វផ្សាយស្តីពីហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តបានរៀបចំផ្សប់ផ្សាយហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធនៃមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមការរៀបចំ របស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។

លោកម៉ម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា: ច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺជាថវិកា ពាក់កណ្តាលអាណត្តិ នៃរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងប្រិត្តិកាណ៍ និង ដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ កូវីដ-១៩។

នាចុងឆ្នាំ២០២០ ក៏បានបង្កើនសម្ពាធ នៃតម្រូវការចំណាយ ថវិកា ឆ្នាំ២០២១ ក្នុងគោលដៅស្តារ ហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្មកសិកម្មដែលបានខូចខាត
លោកអភិបាលខេត្ត បានមានប្រសាសន៍ លើកឡើងទៀតថា: កិច្ចប្រជុំបានរៀបចំឡើង គឺដើម្បី ពង្រឹងប្រសិទ្ធភាពការអនុវត្តនូវក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ហើយជាច្បាប់ស្តីពីហិរញ្ញវត្ថុ បានរៀបចំឡើងនេះ សម្រាប់ថវិកា ដើម្បី សម្រេចគោលដៅរាជរដ្ឋាភិបាល និងត្រូវរៀបចំឡើងដោយឈរលើគោលការណ៍គ្រឹះ។

ជាយុទ្ធសាស្រ្តសំខាន់ៗចំនួនរួមមាន: ទី១.ទប់ស្កាត់ការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទី២.ខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៣,៥ភាគរយ ជាពិសេសការគ្រប់គ្រងរចនាសម្ព័ន្ធ
ដើម្បីបន្តសម្រេចបាននូវគោលដៅកំណើននេះក្នុងរយៈពេលមធ្យម រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវគោលនយោបាយអាទិភាព ប្រកបដោយឆន្ទះខ្ពស់ រួមមានជា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍៕ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print