តោះ តោះ តោះ ! ទៅភ្នំហប់ ឬ ភ្នំកំណប់

ចែករំលែក៖

ខេត្តសៀមរាប , បើយោងតាមប្រភព (ទៅលេងបន្ទាយស្រី) បានធ្វើការរៀបរាប់ឲ្យដឹងថា,ចង់រកកន្លែងដែលមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាមួយនឹងទេសភាពពីលើកំពូលភ្នំ( កន្លែងពើងថ្ម) ដែលស្ថិតនៅ ចំរាក់ប្រជុំជួរភ្នំគូលែនផ្នែកខាងជើង ។

ចម្ងាយប្រមាណ50km ពីទីរួមខេត្តសៀមរាប​ តាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទ​បន្ទាយស្រី តាមផ្លូវ Highway នៅក្បែរក្បាល​ស្ពាន​ផ្លូវចូលវត្តអារាមមួយឈ្មោះថា វត្តភ្នំហប់រឺវត្តកំណប់ នៅជើងភ្នំដ៏ស្ងប់ស្ងាត់ រងចាំពុទ្ធបរិស័ទចាប់កុសលផលបុណ្យ និង គោរពប្រតិបត្តិតាមប្រពៃណី​សាសនាផងដែរ ។
មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មាន ប៉មប្រាសាទតូចមួយដែល​មានចម្លាក់ព្រះសិវៈលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទ​ដ៏ចំណាស់នាសម័យបុរេប្រវត្តិទៀតសោតបើយើងដើរទៅប៉ែកក្រោយប្រាសាទស្ដាំដៃនិងបានឃើញពើយថ្មមួយដែល​យើងអាចអង្គុយទស្សនាទេសភាពស្អា​តប្លែកដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះផងដែរ៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print