តោះសិក្សាយល់ដឹងអំពី “ភ្នំ បាខែង” ទាំងអស់គ្នា

ចែករំលែក៖

ខេត្តសៀមរាប, បើយោងតាមប្រភព​ Heritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃ បានធ្វើការរៀបរាប់អធិប្បាយអោយដឹងថា,ភ្នំធម្មជាតិនេះ មានអាយុកាលរាប់លានឆ្នាំ។ នៅកំពូលភ្នំ កាលពីចុងស.វ.ទី៩ នៃគ.ស. ដូនតាបានកសាងប្រាសាទលើគ្រឹះប្រាំជាន់។ នៅជិតគ្រឹះ មានសំណង់ប្រាសាទបុរាណច្រើនទៀត។
សូមអញ្ជើញរាប់ចំនួនប្រាសាទនៅលើភ្នំនោះ ពេលអ្នកបានឡើងទៅដល់។ សំណង់ប្រាសាទទាំង​នោះ ប្រហែលជាមានរឿង​រ៉ាវច្រើនពាក់ព័ន្ធដែលត្រូវស្រាវជ្រាវបន្ថែម។ ភ្នំបាខែងធ្លាប់មានភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករ នៅមុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ទៅមើលប្រាសាទ ថ្ងៃលិច សំណង់ធារាសាស្ត្របារាយណ៍ និងប្រាង្គប្រាសាទអង្គរវត្ត។ ដើមគ.ស.២០២១ នេះ ជាឱកាសដែលខ្មែរត្រូវជួយខ្មែរ និងជាឱកាសដែលគួរខ្មែរអញ្ជើញទៅលេងភ្នំនោះ ព្រោះក្នុងពេលនេះ មិនមានភ្ញៀវច្រើន។
កូនខ្មែរសូមគោរពស្នាដៃ និងទេពកោសល្យដូនតា។ ជាអកុសល ប្រាសាទ និងចម្លាក់មួយចំនួនលើភ្នំទ្រុឌទ្រោម និងខូច។ នៅ ស.វ.ទី២១ នេះ រដ្ឋាភិបាលអាមេរិចបានគាំទ្រជំនាញការខ្មែរធ្វើការជួសជុលបេតិកភណ្ឌដ៏មហាសាលនេះ ទុកជាកេរដំណែល​មនុស្សជាតិគ្រប់ជំនាន់។

បើយោងតាមប្រភព​ Heritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃ បានធ្វើការរៀបរាប់អធិប្បាយអោយដឹងថា,ក្រុមការងារបានថត នៅដើមខែមករា គ.ស.២០២១ ដើម្បីជម្រាបជូនអ្នកអានកុំភ្លេចទៅទស្សនាភ្នំបាខែង ដែលស្ថិតនៅក្បែរប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print