ធ្លាប់ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទលួច ចេញមកវិញមិនកែខ្លួនធ្វេីសកម្មភាពលួចទៀត ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១នេះថា មានករណីលួចមានស្ថានទម្ងនទោសកាប់គាស់ទម្លុះទម្លាយ (ប្រើដំបងឈើគាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចយកទ្រព្យសម្បត្តិ) នៅចំណុចឃ្លាំងទំនិញលេខ១២៦ ផ្លូវលេខ៣៥៧ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១និង០០នាទី រំលងអធ្រាត្រ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ។

ជនរងគ្រោះជាម្ចាស់ទំនិញឈ្មោះលី សុខឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ថាច់ ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារឃ្លាំងត្រឹមត្រូវ (ចំណុចកើតហេតុ) រួចទៅដេកនៅផ្ទះ។ លុះយប់ឡើងស្រាប់តែមានជនសង្ស័យ២នាក់ម្នាក់ឈ្មោះ ថាច់ ឡេង និងម្នាក់ទៀតឈ្មោះអេង សៀងហាប់ ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់ក្បែរឃ្លាំងហើយយកដំបងឈើ គាស់ជញ្ជាំងស័ង្កសីចូលលួចបានម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាពម៉ាក Hik Vision ១គ្រឿង, កុំព្យូទ័រលេបថប៥គ្រឿង (ម៉ាក Asus ពណ៌ខ្មៅលាយក្រហម២គ្រឿង, ម៉ាក Dell ពណ៌ខ្មៅ២គ្រឿង, ម៉ាក Make Book ១គ្រឿង), អាយផេត១គ្រឿង, USB ១ និងធុងបាស់ម៉ាក JBL ១គ្រឿង រួចគេចខ្លួនដោយនាំគ្នាយកកុំព្យូទ័រ ២គ្រឿង ទៅលក់ឲ្យគេនៅម្តុំផ្សារសូរិយាបានលុយ ៤៧០ដុល្លារទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកសម្ភារនៅសល់ ឈ្មោះអេង សៀងហាប់ជាអ្នកទុក។ លុះមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះថាច់ ឡេង នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ដកហូតកង់ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

គួរបញ្ចាក់ផងដែរថា ជនសង្ស័យឈ្មោះថាច់ ឡេង ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៥ឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀនផងដែរ ៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print