ជនបរទេសមួយក្រុម​ ត្រូវ​អាជ្ញាធរកោះបាលីចាប់ខ្លួន​ ឲ្យអាវ៉ង់ម្នាក់២៥ដង ដើម្បីជាការពិន័យ​ ខណៈដើរហើរមិនពាក់ម៉ាស់ (មានវីដេអូ)

ចែករំលែក៖

អន្តរជាតិ៖​ ក្រុមមន្រ្តីជំនាញសន្តិសុខនៅលើកោះបាលី​ នៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការពិន័យជនបរទេសប្រុសស្រីមួយក្រុម​ មិនបានពាក់ម៉ាស់ធ្វេីដំណេីរតាមផ្លូវ ដែលជាការបំពានវិធានការណ៍ទប់ស្កាត់ជំងឺ COVID-19​ ឲ្យធ្វើការអាវ៉ង់ (push-ups) នៅលើផ្លូវសាធារណៈជាការដាស់តឿន។​ ភ្ញៀវទេសចរខាងលេីនេះ​ ត្រូវបានគេបង្គាប់ឲ្យអាវ៉ង់ចំនួន ២៥ដង នៅពេលដែលពួកគេមិនពាក់ម៉ាសឲ្យបានត្រឹមត្រូវ ប៉ុន្តែអាជ្ញាធរដោះលែងក្រោយ បានពីរទៅបីនាទី បន្ទាប់ពីនោះ។​ នេះបេីយោងតាមការចុះផ្សាយរបស់ទំព័រ 9GAG។

ជាក់ស្តែងមានបុរស ២នាក់ ត្រូវបានគេមើលឃើញថាកំពុងធ្វើការអាវ៉ង់ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយក្រុមសន្តិសុខ នៅពេលដែលពួកគេមិនបានពាក់ម៉ាស់នៅឯតំបន់ Badung នៅក្នុងរូបថត ដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈ Badung Regency ។

សូមជម្រាបថា ចំពោះការបំពានច្បាប់ស្ដីពីជំងឺ COVID-19 នៅលើកោះបាលីប្រហែល ៨,៨៦០ ត្រូវបានកត់ត្រាទុកក្នុងសប្តាហ៍នេះ ដែលភាគច្រើនមាននៅក្នុងតំបន់ទេសចរណ៍។ ភ្ញៀវទេសចរជាច្រើនត្រូវបានគេពិន័យឱ្យធ្វើការអាវ៉ង, បង្គាប់ឱ្យបោសសម្អាតផ្លូវ ឬ ពិន័យជាប្រាក់ ៧ដុល្លារ។

ដោយឡែកជុំវិញបញ្ហានេះដែរ​ ប្រធានប៉ូលីសសណ្តាប់ធ្នាប់សាធារណៈលោក Gusti Agung Kerta Suryanegara បាននិយាយថា មនុស្ស ៨០% ដែលបានរំលោភលើច្បាប់ទប់ស្កាត់ជំងឺឆ្លងនេះគឺជាជនបរទេស។ ចំពោះអ្នកដែលអះអាងថា មិនមានប្រាក់តាមខ្លួនដើម្បីបង់ប្រាក់ពិន័យ ពួកគេត្រូវបានស្នើសុំឱ្យធ្វើការអាវ៉ង ឬបោសសម្អាតតាមផ្លូវ ទោះបីជាជនបរទេសខ្លះចាត់ទុកថាវាជារឿងកំប្លែងក៏ដោយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅកោះបាលី​ មានករណីជំងឺ COVID-19 ច្រើនជាង ២០,២៥៥ ករណី និងស្លាប់ ៥៧៩នាក់៕ដោយ៖សហការី

https://youtu.be/J3uFmrLCom0

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print