ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំវិសាមញ្ញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសទប់ស្កាត់ការលួចឆ្លងដែនរបស់ពលករខ្មែរមកពីប្រទេសថៃតាមច្រករបៀងនានា។ បន្តពង្រឹងកម្លាំងប្រចាំការ ការពារនៅជុំវិញទីតាំងមណ្ឌល ដើម្បីបង្កើនសុវត្ថិភាព និងរបៀបរៀបរយ ចំពោះមណ្ឌលចត្តាឡីស័កពលករខ្មែរ ឱ្យដំណើរការបានល្អ។
តុល្យការចុងក្រោយសម្រាប់គោលដៅច្រកអន្តរជាតិអូរស្មាច់ គិតត្រឹមម៉ោង១៤:០០នាទីថ្ងៃនេះ មានពលករចំនួន២០៩នាក់ ស្រីចំនួន៩៩នាក់ បានចូលមកកាន់កម្ពុជា និងបានបញ្ជូនពួកគាត់ទៅតាមមណ្ឌលធ្វេីចត្តាឡីស័កតាមផែនការ រីឯពលករបានធ្វើចត្តាឡីស័កចប់ក្នុងថ្ងៃនេះមានចំនួន០៨នាក់ ស្រី០៥នាក់៕
ដោយ, សិលា
...