មានជំងឺភ័យខ្លាចចងកសម្លាប់ខ្លួនចោលប្រពន្ធកូននៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖  បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពដោយប្រពន្ធអះអាងថាជនរងគ្រោះមានជំងឺរវើរវាយភ័យខ្លាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១នៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែ យ៉ុន ​អាយុ៥៨ឆ្នាំ មុខរបរកសិក​រ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសពហើយសន្និដ្ឋានថា បុរសខាងលើបានយកខ្សែអង្រឹងពណ៌ក្រហមចងភ្ជាប់នឹងផ្លានដំបូលផ្ទះចងកសម្លាប់ខ្លួនប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាប្ដីគាត់មានជំងឺចេះតែភ័យហើយខ្លាចរយ:ពេល៧ថ្ងៃមកហើយ ពេលនោះប្រពន្ធបានអង្គុយលេងនៅមុខផ្ទះអ្នកភូមិដែលនៅជិតគ្នា។ ក្រោយមកខ្លួនក៏បានត្រលប់មកផ្ទះវិញស្រាប់តែឃើញប្ដីចងកសម្លាប់ខ្លួនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

សពក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print