ប្រវត្តិ÷ ភូមិស្មាច់ដែង

ចែករំលែក៖

ឈ្មោះភូមិស្មាច់ដែងនេះតាំងពីដំបូងត្រូវបានគេហៅថាភូមិស្មាច់ដែក ក្រោយមកអ្នកស្រុកបានហៅឈ្មោះភូមិនោះថាភូមិស្មាច់ដែងរហូតមកដល់ពេលបច្ចុប្បន្ន។ភូមិនេះតាំងពីមុនគឺជាភូមិមួយដាច់ស្រយាល ហើយប្រជាជនភាគច្រើនជាអ្នកក្រីក្រហើយមានផ្ទះតូចតូចជាច្រើន មានវត្តមួយឈ្មោះថា វត្តស្មាច់ដែងនៅជាប់ថ្នល់ជាតិ វត្តនោះគេសាងសង់តាំងពីសង្គមចាស់។ ភូមិនេះមានស្បូវ ហើយមានព្រៃនិងមានដើមស្មាច់ជាច្រើនដុះនៅតាមភូមិនិងតាមថ្នល់ជាតិ។ ភូមិនេះគឺជាភូមិតូចមួយ ហើយមនុស្សភាគច្រើនមិនសូវហ៊ានរស់នៅទីនោះទេ។

*ទីតាំងភូមិសាស្ដ្រ

សព្វថ្ងៃនេះភូមិស្មាច់ដែង ស្ថិតនៅក្នងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានចម្ងាយប្រហែលជា២៥ គ.ម។ចាប់តាំងពីភូមិស្មាច់រហូតទៅដល់ខេត្តព្រះសីហនុ ហើយបើយើងបាន ធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៤ យើងត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺនិងភូមិស្មាច់ដែង ស្រុកព្រៃនប់ ក្នុងពេលវេលា៤ ឬ៥ម៉ោង។ ភូមិនេះមានព្រំប្រទលជាប់ដូចជា ខាងកើតជាប់និង ព្រែកទឹកសាប ខាងជើងជាប់ភ្នំ ខាងលិចជាប់នឹងភូមិបិតត្រាំង ខាងត្បូងជាប់នឹងភូមិត្បូង។ បើគិតជាមធ្យមប្រហែលជា៤០គ ម លាតសន្ធឹងចាប់ពីព្រែកទឹកសាបទៅដល់ភូមិបិតត្រាំង។

*សមិទ្ធផល

ភូមិស្មាច់ដែងគេកំពុងសាងសង់មជ្ឈមណ្ឌលថ្មីជាច្រើនទៀត(សាលារៀន)ដែលមានទីតាំងស្ថិតនៅលើភ្នំហើយគេកំពុងសាងសង់នៅទីនោះគឺមិនទាន់ហើយទេ។មានផ្សារមួយនៅក្នុងភូមិស្មាច់​ដែងដែលនៅពីខាងស្ដាំដៃថ្នល់ជាតិលេខ៤ហើយមានសាលារៀនបឋមសិក្សាស្មាច់ដែង ដែលនៅជិតវត្តស្មាច់ដែងមាននៅទីនោះដែលមានចំនួន៤អគារក្នុងមួយអគារមានចំនួន៦បន្ទប់ទាំងអស់មានចំនួន​២៤បន្ទប់មានអនុវិទ្យាល័យមានចំនួន៣អគារតែគេរៀនតែ២អគារទេក្នុងមួយអគារមាន៦បន្ទប់ ទាំងអស់១៨បន្ទប់និងវិទ្យាល័យមាន១២បន្ទប់ដែរដោយធ្វើ២ជាន់ជាន់លើមាន៦បន្ទប់ជាន់ក្រោមមាន៦មានបង្គន់ពីរ មានទីធ្លារទាត់បាល់មួយព្រមទាំងតារាងបាលទះមួយទៀតនៅខាងមុខសាលារៀននោះ។ មានសិស្សប្រមាណជាង៧០ភាគរយដែលរៀននៅទីនោះពួកគេខិតខំប្រឹងប្រែងរៀនសូត្រណាស់ភាគច្រើនគឺជាសិស្សក្រីក្រ។បច្ចុប្បន្ននេះគេបានធ្វើទីស្នាក់ការគណបក្សមួយនៅក្នុងភូមិស្មាច់ដែង កសាងរួចរាល់ហើយ មានវត្តចំនួន២គឺវត្តស្មាច់ដែងហើយនិងវត្តលើ វត្តលើគេធ្វើនៅលើភ្នំសាម្មាធិ ។ថ្មីនេះនៅវត្តស្មាច់ដែង គេបាននិងកំពុងសាងសង់សាលាឆាន់ថ្មីមួយទៀតនៅទីនោះ ដើម្បីបំពេញតម្រូវការរបស់ព្រះសង្ឃ។ វិស័យទេសចរណ៍នៅព្រែកទឹកសាបគឺជាតំបន់ទេសចរណ៍មួយកន្លែង។នៅក្នុងព្រែកទឹកសាប វិស័យផ្លូវខាងផ្លូវគមនាគមន៍វិញគឺមានការរីកចម្រើនយ៉ាងខ្លាំង។ ផ្លូវ មានគ្រប់ទីកន្លែងតាមភូមិដើម្បីឲ្យប្រជាជនងាយស្រួលក្នុងការធ្វើអាជីវកម្មនិងក្នុងការធ្វើដំណើររបស់ពួកគាត់។នៅក្នងភូមិស្មាច់ដែងមានចំនូន គ្រួសារសរុប៧០៣ហើយមនុស្សសរុបមាន៣២៧៦៥ចំនួនផ្លាស់ទីលំនៅ១៤៩នាក់គ្រួសារ។

។ប្រជាជននៅក្នុងភូមិនេះប្រកប់មុខរបរដូចជា នេសាទ ធ្វើសំណង់ រត់ម៉ូតូឌុប រោងចក្រ ធ្វើស្រែចម្ការដាំបន្លែ និងលក់ដូរជាដើម។

*ទំនប់ទឹកសាប

ភូមិនេះគេបានទប់ទឹកសាបបានយ៉ាងល្អដើម្បីងាយស្រួលក្នុងការធ្វើស្រែ ប្រជាជនភាគច្រើនចូលចិត្តធ្វើស្រែ ពីព្រោះដីនៅទីនោះសំបូរទៅដោយជីជាតិ ហើយទទូលបានទិន្នផលច្រើននៅពេលដែលពួកគេច្រូតកាត់ម្តងម្តង ស្រូវនៅទីនោះក្នុងមួយឆ្នាំគេធ្វើតែម្ដងទេ។ស្រូវដែលគេធ្វើភាគច្រើនគឺជាស្រូវធ្ងន់ មួយចំនួនទៀតគឺជាស្រូវស្រាល ស្រូវទាំងពីនេះគេពេញនិយមធ្វើណាសជាពិសេសនៅពេលមានភ្លៀងធ្លក់នៅខែដើមឆ្នាំ ប្រជាជនចាប់ផ្ដើនភ្ជួររាស់និងធ្វើថ្នាលដើម្បីឲ្យស្រូវរបស់ពួកគេកាន់តែល្អ ទឹកគឺមានសារះសំខាន់់ណាស់សំរាប់ធ្វើស្រែចំការជាពិសេសសំរាប់មនុស្ស និងសត្វ៕

ស្រាវជ្រាវតាមឯកសារដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print