ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរោងចក្រ យ៉ុង លឹតា ដែលមានទីតាំង ស្ថិតនៅតាម បណ្តោយផ្លូវ២០០៤ខាងក្រោយទឹលានប្រណាំងសេះ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានបំពុលបរិស្ថានធ្ងន់ធ្ងរហើយប្រជាពលរដ្ឋបាននាំគ្នាដាក់ពាក្យបណ្ឌឹងទៅមន្ទីរបរិស្ថាន និងក្រសួងបរិស្ថានរាជធានីភ្នំពេញតាមរយៈអជ្ញាធរដែនដី និងអជ្ញាធរខណ្ឌសែនសុខសូមជួយចុះត្រួតពិនិត្យរោងចក្រឈ្មោះយ៉ុងលឹតានេះផង។
ការតវ៉ានេះបានធ្វើឡើងកាលព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្បែរោងច្រ យ៉ុង លឹតា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរោងចក្រខាងលើនោះបានលើកឡើងថា កន្លងមករោងចក្រនេះតែងតែបង្ហូរទឹកកក្វក់ចេញពីរោងចក្រមានក្លិនមិនល្អមិនតែប៉ុណ្នោះរោងចក្រនេះក៍បានបង្ហុយផ្សែងក្មួលក្មាញ់ ធ្វើអោយពួកគាត់ដែលរស់នៅតំបន់នោះរងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរជាពិសេសគឺផ្លូរវដង្ហើម ជាយូរមកហើយ។
ដូច្នេះពួកគាត់បានសំណូមពរដល់អាជ្ញាធរសង្កាត់ ខណ្ឌសែនសុខ និងស្ថាប័ន្ថពាក់ព័ន្ធជួយចុះពិនិត្យរោងចក្រខាងលើនេះផង ជាពិសេសគឺលោក លី សាវេត អភិបាលខណ្ឌសែនសុខតែម្តង៕
ដោយ៖ តុង សីហា