ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ម្សិលមុិញ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup)​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ស្ថានទូត​ថៃ រាជធានី​ភ្នំពេញ​។​

លោកបណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​​និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជា ណាចក្រ​កម្ពុជា​ក្នុងជំនួប​ននោះលោកបណ្ឌិត សុខ សុ​ក្រឹ​ត្យា បានលើកឡើង​អំពី​ចំណងមិត្តភាព​និង​កិច្ច សហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង កម្ពុជា​-​ថៃ​នាពេល​បច្ចុប្បន្ន​ហើយ​ទៅ​ថ្ងៃ​អនាគត​ចំណង​សាមគ្គីភាព​សុខសន្តិភាព​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ស្អិតរ​មួ​ត រឹងមាំ​ថែមទៀត​។​

លោកបណ្ឌិត ក៏បាន​ជម្រាបជូន​ឯកអគ្គរាជទូត​ថៃ​អំពី​ស្ថានភាព​កូ​វីដ​-១៩ នៅ​កម្ពុជា​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយជា​ប្រទេស​គ្រប់គ្រង​កូ​វីដ​-១៩ បានល្អ​បំផុត​លើ​ពិភព លោក ដោយ​រំពឹងថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ កម្ពុជា​-​ថៃ​នឹង​បើក​ច្រកព្រំដែន​ឡើងវិញ​ដើម្បី​ជំរុញ​កំណើន​ទេសចរ​រវាង​ប្រទេស​ទាំងពីរ ឬ​តាមរយៈ​ការរៀបចំ​ជា​កញ្ចប់​ទស្សនកិច្ច​កម្ពុ​ជា​-​ថៃ ដោយ​អនុវត្ត​យន្តការ​សុវត្ថិភាព​នៃ​ការធ្វើដំណើរ (Travel Bubble) ដែលជា​ការធ្វើដំណើរ​តាមបែប​គន្លង​ថ្មី​។​

លោកប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ បាន​សម្តែង​ការកោតសរសើរនិង​អបអរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គ្រប់គ្រង​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ​ដែល​លោក​ផ្ទាល់​ក៏ដូចជា​មន្ត្រី​ស្ថានទូត​និង​ប្រជាពលរដ្ឋ​ថៃ​ដែល​កំពុងស្នាក់នៅ​កម្ពុជា​ទាំងអស់​មាន​ភាពកក់ក្តៅ​បំផុត​។​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ក្នុងការ​រក្សា​នូវ​សុខសន្តិភាព​ពេញលេញ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​និង​ការរក្សាបាន​នូវ​ចំណងមិត្តភាព​រវាងរ​ដ្ឋ​និង​រដ្ឋ និង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកបណ្ឌិត ក្នុងនាម​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន​បាន​ស្នើឱ្យ​ភាគី​ថៃ​បន្ត​ជួយ​សម្រួល​ថ្លៃ​សេវា​និង​បែបបទ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ការងារ​ទៅ​ប្រទេស​ថៃ​ក្នុង ពេលដែល​ពួកគាត់​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩។

ជាការ​ឆ្លើយតប ​លោ​កឯ​កអគ្គ​រាជទូត​ថៃ ​បាន​សន្យា​នឹង​នាំយក​សំណើ​នេះ​ជូន​រាជរដ្ឋាភិបាល ​ពិនិត្យ​ហើយ​លោក​នឹង​បន្ត​ខិតខំ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ថៃ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print