លោក សុខ ឥសាន : ពីនេះ ពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ, លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបន្តធ្វើការវិភាគផ្នែកនយោបាយទៀតថា, 

១- ត្រាំគឺជាមនុស្សដែលគ្រប់គ្នាហួសចិត្ត​    =​    ឲ្យសហការីខ្លួនធ្វេីតាមចិត្តខ្លួនដេីម្បីបានឈ្នះឆ្នោតទាំងទទឹងទឹសដែលគេមិនអាចធ្វេីបាន​ ។

២- ក្រោយការបោះឆ្នោតធ្លាក់លោកត្រាំ​    =​    តំណាងរាស្ត្រ១០នាក់នៃគណបក្សសាធារណរដ្ឋនិយមដែលចូលរួមដាក់ទណ្ឌកម្មត្រាំត្រូវគេហៅទៅស្តីបន្ទោស​  តេីជាប្រជាធិបតេយ្យដែរទេ​   ? 

៣- លោកត្រាំជាអតីតៈប្រធានាធិបតី

=​    មិនព្រមចូលរួមជាសមាជិកក្លឹបប្រធានាធិបតីទេ​  ដែលនេះជាក្តីអាម៉ាស់មួយរបស់អ្នកដែលអួតថាប្រជាធិបតេយ្យ​  ? 

៤- កូវីដ១៩បានរុញឲ្យ(សរអា)ធ្លាក់ទៅក្នុងវិបត្តិដ៏ជ្រៅ​     =​    សេដ្ឋកិច្ច(សរអា)ដេីរថយក្រោយ២, ៥%​   

៥- លោកត្រាំបានបន្សល់ផលវិបាកធ្ងន់ធ្ងរឲ្យលោកបៃដិន​     =​    ដែលជាការសាកល្បងសមត្ភភាពលោកបៃដិនផងដែរ​  ? 

៦- អ្នកដែលឈ្លក់ខ្លាំងនឹងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់​     =​    នឹងខកចិត្តក្អួតឈាមជាមួយទណ្ឌិតមេឧទ្ទាមនៅថ្ងៃណាមួយឆាប់ៗខាងមុខនេះ​    

៧- អ្នកនៅជុំវិញត្រាំបានជាប់គុកច្រេីននាក់ហេីយ​    =​    មិនខុសអីនឹងអ្នកដេីរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដែលបានចូលគុក​   

៨- នៅកម្ពុជាការចងការប្រាក់យកការប្រាក់ខ្ពស់​     =​    គ្មានអនុញ្ញាតពីអាជ្ញាធររដ្ឋទេ​ គឺជារឿងសម្ងាត់រវាងភាគីខ្ចី​និងអ្នកឲ្យគេខ្ចី​   ? 

៩- បេីតាមព៌តមានពីលោកក្រឹស្នានៅ(សរអា​)     =​    លោកត្រាំជាជនទុច្ចរិតនិងបោកប្រាស់ហេីយឈានដល់ជាជនម៉ាហ្វីយ៉ាទៀតផង​    

១០- ត្រាំត្រូវការតែមន្ត្រីណាដែលលេីកខ្លួនឲ្យធ្វេីធំនិងយកមកជិតខ្លួន

=​    មិនខុសអីនឹងទណ្ឌិតមេឧទ្ទាមដែលចូលចិត្តយកមនុស្សលេីកជេីងត្រង់នរណាងាប់អីងាប់ទៅ​មិនខ្វល់​   

១១- ការទិញវ៉ាក់សាំងរបស់ចិនដើម្បីសង្រ្គោះជីវិតប្រជាជន.    =.    ត្រង់អ្នកណាថាអីថាទៅ.  ?

១២- វ៉ាក់សាំងចិនមិនទាន់ថាមានប្រតិកម្មណាមួយទេ.   =.   ម៉េចបានជាហ៌ានថាអាក្រក់ពីវ៉ាក់សាំងនេះម៉្លេះ.  ?

១៣- មានតែក្រុមឧទ្ទាមក្រៅច្បាប់ដែលវាយប្រហារពីការទិញវ៉ាក់សាំងចិន​     =​  ទិញមកហេីយក្រុមអ្នកឯងមិនហ៊ានចាក់ទេក៏ហីទៅ​  គ្មានអ្នកណបង្ខំពួកអ្នកឯងទេ​   

១៤-បេីនិយាយពីរឿងប្រតិកម្មថ្នាំ​   =​   មនុស្សច្រេីននាក់ចាក់ថ្នាំតែមួយ​តែអាចមានខ្លះមានប្រតិកម្មនិងភាគច្រេីនអត់ប្រតិកម្មទេ​   

១៥- រឿងថាអាចមានការបោះឆ្នោតឡេីងវិញមុនអាណត្តិ​     =​    ដាច់ខាតអត់មានទេ​   

១៦- ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមរដ្ឋធម្មនុញ្ញ​    =​    គឺ៥ឆ្នាំបោះឆ្នោតម្តង​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២និងបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣​ ។

១៧- ក្តីសង្ឃឹមថាខ្មោចអតីតៈបក្សប្រឆាំងអាចរស់ឡេីងវិញ​    =​    គឺគ្មានទាល់តែសោះ​  គ្មានថ្នាំទិព្វឯណាយកមកប្រោះបានទេ​ ។ សម័យនេះមិនមែនសម័យព្រះជិនវង្សឥសីអាចប្រោះបានទេ   

១៨- គំនិតបង្កេីតគណបក្សថ្មីជាគំនិតល្អ

=​    តែត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់​  ស្របតាមច្បាប់​ និងគោលការណ៏(គជប​ ) ។ 

១៩-ចង់ឲ្យកឹម​ សុខាសរសេលិខិតសុំចរចាជាមួយប្រមុខរាជរដ្ឋភិបាល​    =

គឺជាគំនិតមិនដឹងខ្យល់​មិនដឹងថាកឹម​ សុខាមានឋានៈជាអ្វីផង​  ? 

២០- គេគួរតែនាំគ្នាព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅ(សរអា)ក្រោយការបោះឆ្នោតប្រធានាធិបតី​    =​   លួច​ឆក់ប្លន់គាស់ផ្ទះបាញ់សម្លាប់​ សំឡុតគំរាមកំហែងសព្វបែបយ៉ាង​ជាងនៅបណ្តាប្រទេសច្រេីនណាស់​ 

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print