ម្ដាយចិត្តកំណាចយកកាំបិតកាប់កូនស្រ្ដីចុងបណ្ដាលឲ្យរងរបួសធ្ងន់(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ មានឈ្មោះជាម្ដាយតែចិត្តអប្រិយយកកាំបិតកាប់កូនស្រីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិប្រប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កូនស្រីចុងហើយត្រូវជាជនរងគ្រោះមិនដឹងឈ្មោះអ្វីឲ្យពិតប្រកដនោះទេ តែលឺម្ដាយចុងហៅឈ្មោះថា ស្រីពេជ្រ ភេទស្រី អាយុប្រហែល២០ឆ្នាំជាង រស់នៅកន្លែងកើតហេតុខាងលើ មុខរបរនៅផ្ទះ។ ចំណែកជនបង្កត្រូវជាម្ដាយចុងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីស្រ្ដីម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ អង្គភាពសារព័ត៌មាន នគរដ្រេហ្គនថា ស្រ្ដីខាងលើដែលត្រូវជាម្តាយចុងជនរងគ្រោះតែងតែប្រើហឹង្សាសារវាយធ្វើបាបស្ទើរាល់ថ្ងៃច្រើនឆ្នាំខែមកហើយតែមិនដែលមាននាក់ណាម្នាក់ហ៊ានជួយនោះទេ បានត្រឹមតែអាណិតអាសូរនារីរងគ្រោះតែប៉ុណ្ណោះ ទើបមកដល់ថ្ងៃកើតហេតុខាងលើដោយស្រ្ដីជាម្ដាយចុងដល់ថ្នាក់យកកាំបិតមកកាប់នារីរងគ្រោះចាំក្បាល់ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់បែបនេះ ប្រជាពលរដ្ឋឃើញទង្វើអាក្រក់របស់ម្ដាយចុងមួយនេះ មួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមកចុះជួយអន្តរាគមន៍តែម្ដង។

ប្រភពបន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យស្រ្ដីជាម្ដាយចុងយកកាំបិតកាប់នារីរងគ្រោះបណ្ដាលរងរបួសធ្ងន់មិនទាន់ដឹងមូលហេតុពិតប្រកដនោះទេ តែបានត្រឹមដឹងថា មុនពេលកើតហេតុនារីរងគ្រោះអង្គុយធ្វើត្រីសុខៗ ស្រាបតែម្ដាយចុងស្ទុះទៅឆក់យកកាំបិតពីរដៃពីនារីរងគ្រោះដែលកំពុងធ្វើត្រីមកកាប់ចំក្បាលហូរឈាមពេញខ្លួនតែម្ដង តែដោយឃើញសភាពមានឈាមខ្លាំងពេកទើបម្ដាយចុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យៗ។

ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅចំណុចទីតាំងកន្លែងកើតហេតុក៏បានសំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមមេត្តាជួយក្មេងស្រីរងគ្រោះផង។

ចំពោះករណីខាងលើបើសិនមានចំណាត់ការពីសមត្ថកិច្ចយ៉ាងណាក្រុមការងារនឹងធ្វើការផ្សាយបន្តទៀត៕ ដោយ:ផេង ភាព

https://www.youtube.com/watch?fbclid=IwAR2PM3a9fVxZh_TQHODU2NrFSCyvuHaUO7M4xMG6rQrXkz6H8HthIZdl4u4&v=Vc1421OTTg4&feature=youtu.be

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print