ភ្នំពេញៈ សូមជំរាបថា «អគារមរតកតេជោ» ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ តាមបណ្តោយច្រាំងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ ត្រូវបានចំណាយពេលសាងសង់ ១៨ខែ។
«អគារមរតកតេជោ» បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ (៧,៩៩៨,៧៥០) ក្នុងនោះថវិកា ៥លានដុល្លារ បានមកពីការដោះដូរទីតាំងអគារចាស់ នៃក្រសួងបរិស្ថាន និងថវិកាជិត ៣លានដុល្លារទៀត ជាថវិការបស់រាជរដ្ឋាភិបាល៕
...