កំពង់ស្ពឺ: ដោយសារតែភ្លើងប្រចណ្ឌ័បានធ្វើឲ្យបុរសជាប្តីបានបង្កើតជាអំពើរហឹង្សារទាញកាំបិតផ្គាក់ដេញកាប់ប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីប្រពន្ធជាជនរងគ្រោះ។ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាប្រពន្ធឈ្មោះ ហ៊ឹន យុន អាយុ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រីឯបុរសជាប្តីឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ ។
យោងតាមការបញ្ជាក់ឱ្យដឹងពីជនរងគ្រោះ ជាប្រពន្ធបានរៀបរាប់ថា ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួយគាត់កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក លុះការឈ្លោះប្រកែកកាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់ បានមួយសន្ទុះកំហឹងមិនទាន់រលត់បុរសជាប្ដីបានស្ទុះទៅទាញកាំបិតផ្គាក់ដងឈេី យកមកប៉ុនប៉ងកាប់សម្លាប់តែម្ដង ប៉ុន្តែជនរងគ្រោះបានគេចផុតតែត្រូវចំស្មារបួសស្រាល ហេីយលោកប្ដីបានចាប់ទាញជាប់ហើយវ៉ៃជាច្រេីនដៃនិងសង្កត់ក ពេលនោះគាត់ខំរេីបំរាស់ទេីបរត់រួចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ។
មូលហេតុដែលកេីតជាហឹង្សារហូតឈានដល់ការប៉ុនប៉ងសម្លាប់ប្រពន្ធ ក៏ព្រោះតែ ភ្លេីងប្រច័ណ្ឌ ប្រពន្ធជាមួយអ្នកជិតខាងក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាង កាំបិតផ្គាក់ដងឈេីមួយ
បច្ចុប្បន្នជនសង្ស័យខាងលេី សមត្ថកិច្ចបានហៅមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការសាកសួរ និងកសាងសំណុំរឿង អនុវត្តតាមនិតិវិធី៕ដោយ ស សម