ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងបំណងចូលលួចយកទ្រព្យសម្បត្តិ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១
ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនសង្ស័យម្នាក់ដែលម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនោះមានឈ្មោះ ហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំវត្តពោធិ៍ញាណ មានស្រុកកំណើតនៅខេត្តសៀមរាប។
យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់ជិះរុឺម៉កម៉ូតូដឹកអេតចាយមួយគ្រឿងបើកមកឈប់នៅក្បែរផ្ទះរបស់គាត់ រួចបានធ្វើសម្មភាពគាស់ផ្ទះរបស់គាត់បម្រុងចូលលួចយកទ្រព្យសម្បត្តិ តែគាត់ឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានម្នាក់ និងបក្សពួកពីរនាក់ទៀតបានបើករុឺម៉កម៉ូតូរត់គេចខ្លួនដោយសុវត្តិភាព។
បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដេីម្បីធ្វេីកំណត់ហេតុនិងសាកសួរស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនសង្ស័យខាងលេីបានឆ្លើយសារភាពថា ខ្លួនគេនិងបក្សពួកពីរនាក់ទៀតពិតជាគាស់ផ្ទះជនរងគ្រោះប្រាកដមែន និងធ្លាប់ធ្វេីសកម្មភាពបែបនេះបាន២ដងមកែរួចគបានជនសង្ស័យចូលយកកហើយ ដោយកែរួចយប់នេះស៊យត្រូវម្ចាស់ផ្ទះចាប់បានរូបគេ។ ក្នុងនោះជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានមកដាក់ពាក្យបណ្ដឹងដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ