អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជនបរទេស ឃាត់ខ្លួនជនជាតិវៀតណាម១៨នាក់

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបររទេសដែលលួចឆ្លងដែន និងកំពុងស្នាក់នៅ ធ្វើការងារខុសច្បាប់នៅខណ្ឌជ្រោយចង្វា។

ប្រតិបត្តិការណ៍នេះធ្វើឡើង កាលពីម៉ោង៣រសៀលថ្ងៃទី២៤ ខែ កុម្ភ: ឆ្នាំ ២០១៦ នេះ នៅទីតាំងតំឡើងជួសជុល និងសាឡង់បូមខ្សាច់ (មានថៅកែជនជាតិវៀតណាម) ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍កម្លាំងយើងបានរកឃើញ និងឃាត់ខ្លនជនជាតិវៀតណាមចំនួន ១៨នាក់ ស្រីចំនួន០២នាក់។

ក្រោយប្រតិបត្តិការណ៍ចប់ ជនជាតិវៀតណាមទាំងអស់ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាំខ្លួនយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

image1

image2

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print