ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខ៥៥៥ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ដោយសាររថយន្តមួយគ្រឿងបើកបរចេញពីផ្ទះឆ្លងផ្លូវជាតិលេខ៥៧មិនផុតទៅបុក មួយគ្រឿងម៉ូតូ ដែលបើកបរក្នុងទិសដៅពីកើតទៅលិច។ខណ:នោះធ្វើឲ្យម៉ូតូ ជនរងគ្រោះខាងលើទៅកៀរម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលខ្ទាតចេញពីរថយន្ត ៦ម៉ែត្រ រងរបួសធ្ងន់ពីរនាក់និងស្រាលពីរនាក់។ចំណែករថយន្តខូចខាត ស្រាល រីឯម៉ូតូទាំង២ គ្រឿង មួយគ្រឿងខូចខាតធ្ងន់ មួយទៀតខូចខាតស្រាល។
សមត្តកិច្ចជំនាញបានឲ្យដឹងថា រថយន្តដែលបើកបរចេញពីផ្ទះឆ្លងផ្លូវនោះម្ចាស់ទី១.ឈ្មោះ ផល ណារី ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរ មេផ្ទះ មិនរងរបួស បើកបររថយន្តម៉ាកតូយ៉ូតា ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ ស៊េរី ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន ២B.៨២៨៧ ខូចខាតស្រាលផ្នែកខាងមុខ។ ចំណែកភាគីជនរង
គ្រោះរងរបួស ទាំងបួននាក់
ទី១.ឈ្មោះ អ៉ឹង ប៉េងឡុង ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិ ប៉ាហ៉ីត្បូង ក្រុង ប៉ៃលិន មុខរបរ សិស្ស របួសធ្ងន់បាក់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាក ហុងដាទ្រីម ស៊េរី ២០១៨ ពាក់ស្លាកលេខ បាត់ដំបង ១AC.២១៦៩ ខូចខាតធ្ងន់ ។
ទី២យុវតី.ឈ្មោះ គ្រៀង មួយគីម អាយុ ១៥ ឆ្នាំមុខរបរជាសិស្ស (របួសធ្ងន់បាក់ជើង
ខាងឆ្វេង) រស់នៅភូមិអូរតា
ពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ជនរងគ្រោះរបួដធ្ងន់ទាំងពី
រនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ បន្ទាប់មកលោកគ្រូពេទ្យជំនាញក៏បានពិនិត្យ ហើយដោយសារធ្ងន់ធ្ងរពេកក៏បញ្ជូនជនរងគ្រោះទាំងពីរនាក់ បន្តទៅសង្គ្រោះ ព្យាបាលនៅពេទ្យខេត្តបាត់ដំបង។
៉រីឯភាគីម្ចាស់ម៉ូតូម្ខាងទៀត ទី៣.ឈ្មោះ ហុក ហុងហាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស របួសស្រាល រស់នៅភូមិ ស្រង់ ឃុំស្ទឹងកាច់ សាលាក្រៅ ប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាទ្រីមសេ៊រី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C.១៦៩៣ ខូចខាតស្រាល។
៤.ឈ្មោះ វ៉ាង គង់ហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស របួសស្រាល រស់នៅភូមិសួនអំពៅលិច ប៉ៃលិន ប៉ៃលិន ប៉ៃលិន ។ករណីនេះកើតឡើងដោយអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន។
ប្រភពដដែលបានឲ្យដឹងទៀតថាករណីនេះក្រោយពីកើតហេតុជំនាញការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានយករថយន្តមួយគ្រឿងនិងម៉ូតូពីរគ្រឿងជាវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីរង់ចាំការដោះស្រាយ
តាមនិតិវិធីពេលក្រោយ៕
ដោយ÷ ស សារ៉េត