មន្រ្តីនគរបាលចរាចរណ៍ពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២១នេះអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន
នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋានបានចាត់តាំងលោកវរសេនីយ៍ឯកចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកឱ្យធ្វើការហ្វឹកហាត់ពង្រឹងជំនាញចរាចរណ៍ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកចំណុះស្នងការដ្ឋាន ។

ការប្រមូលផ្តុំបណ្តុះបណ្តាលពង្រឹងបន្ថែមលើមុខជំនាញមួយនេះក៏ដូចមុខជំនាញផ្សេងទៀតលើការងារចរាចរណ៍ផ្លូវគោកគឺជាកត្តាសំខាន់និងចាំបាច់បំផុតដែលមន្រ្តីនគរបាលចរាចរណ៍ត្រូវចេះ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាព ព្រោះថាក្នុងស្ថានភាពបច្ចុប្បន្ននេះ កំណើនយានយន្តគ្រប់ប្រភេទមានច្រើន ហើយអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទក៏កាន់តែមានកំណើនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងនោះយើងកត់សម្គាល់ឃើញថា មានពេលខ្លះការកកស្ទះចរាចរណ៍នៅក្នុងទីប្រជុំជនក៏កើតមានជាញឹកញយផងដែរ ដែលកត្តាទាំងនេះតម្រូវឱ្យមន្រ្តីនគរបាលចរាចរណ៍ត្រូវពង្រឹងបន្ថែមលើសមត្ថភាពជំនាញដើម្បីដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ជាមួយនេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាល់ផ្លូវទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា ៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print