ក្មេងទំនើង៥នាក់ត្រូវនគរបាលក្រុងស្វាយរៀងឃាត់ខ្លួនសាកសួរពាក់ព័ន្ធនឹងការជិះម៉ូតូដេញវាយគ្នាផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឃាត់ខ្លួនក្រុមក្មេងជាជនសង្ស័យចំនួន៥នាក់មកសាកសួរបន្ទាប់ពីទទួលបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្មេងទំនើងចំនួន២ក្រុមបានជិះម៉ូតូដេញវាយគ្នានៅត្រង់ចំណុចរង្វង់មូលគោបួនផ្អើលអ្នកធ្វើដំណើរឆ្លងកាត់។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចរង្វង់មូលគោបួននៅលើបណ្ដោយផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្មេងទំនើងទាំងនោះរួមមាន៖

ទី១-ឈ្មោះ រ.វ.ស.ភ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។

ទិ២-ឈ្មោះ ហ.ស.វ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

ទី៣-ឈ្មោះ ស.ស.ហ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

ទី៤-ឈ្មោះ ជ.គ.ល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ទី៥-ឈ្មោះ ស.ខ.វ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្មេងទំនើងចំនួន២ក្រុមបានជិះម៉ូតូដេញវាយគ្នានៅត្រង់ចំណុចរង្វង់មូលគោបួន លើផ្លូវជាតិលេខ១ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១រួចមក ភ្លាមៗនោះ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះទៅបង្រ្កាបក្មេងទំនើងទាំង៥នាក់នោះនិងបានដកហូតវត្ថុតាងរួមមាន៖ ចម្ពាមកៅស៊ូចំនួន២ ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង ដំបងឈើចំនួន១ និងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់នោះសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីសាកសួរ បន្ត៕

     

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print