លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភស៊ីម៉ងត៍ និងលូ ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួសជុលទីតាំងរងគ្រោះដោយទឹកជំនន់កន្លងមក

ចែករំលែក៖

ខេត្តមន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន៤៥តោននិងលូចំនួន១២០កង់ ជូនដល់ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងទីតាំងដែលរងគ្រោះដោយទឹកជំនន់កន្លងមក ស្ថិតនៅវរសេនាតូចថ្មើរជើងលេខ៥១៣,៥១៤ និងទីបញ្ជាការកងពល។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិកាកងពល តំណាងលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងអនុសេនីយ៍ឯក វ៉ាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។

ជំនួសមុខជូន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់កងទ័ព តាមរយៈការផ្តល់នូវ ថវិកា សម្ភារប្រើប្រាស់ ក៏ដូចជាជួយសាងសង់អាគារ ជំរំជម្រកស្នាក់នៅ និងបំពេញនូវភាពខ្វះខាតចាំបាច់ជាច្រើនទៀត ក្រៅពីនោះក៏មាននូវសម្ភារ និងស័ង្កសីសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ៕

...

ដោយ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print