ដឹងហើយ! ពីជីវប្រវត្តិក្មេងស្រីដែលត្រូវម្តាយប្រើហិង្សា នៅខណ្ឌពោធិ៍សែនជ័យ (មរណមាតា ដើមឆ្នាំ២០២១) គឺកម្សត់ណាស់

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីឪពុកម្តាយក្មេងស្រីរងគ្រោះបានលែងលះគ្នាមក ក្មេងស្រីរងគ្រោះក៏រស់នៅជាមួយឪពុកអស់រយះពេល២ឆ្នាំ។ បន្ទាប់មកឪពុកនាងក៏ទទួលមរណៈភាពចោលទៅទៀត។ កាន់តែធ្វើអោយជីវិតនាងតែលតោលកណ្តោចកណ្តែង រកកោះ រកត្រើយមិនទាន់ឃើញ កណ្តាលមហាសមុទ្រ ពោពេញដោយក្តីអស់សង្ឃឹម។ ទីបំផុតនាងមានទ្រនំជ្រក គឺនាងក៏ទៅរស់នៅជាមួយជីដូននៅឯខេត្តកំពង់ស្ពឺ ជាស្រុកកំណើតខាងឪពុក(បង្កើត)។
ទុក្ខផ្ទួនៗបានបន្សល់ទុកអោយនាងរសាត់អណ្តែតបន្តទៀត ក្រោយជីដូនបានទទួលមរណភាព។
នាងបានបញ្ជាក់ថា, គាត់នៅក្មេងពេក (មិនចាំអាយុ) បានមករស់នៅជាមួយម្តាយសព្វថ្ងៃនេះ និងឪពុកចុងក្មេង តាមផ្លូវរថភ្លើង ក្នុងភូមិប៉ប្រ៉កជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ខណៈម្ដាយមាន ស្រុកកំណើតនៅខេត្តស្វាយរៀង ។

ក្រោយពីទៅរស់នៅជាមួយម្តាយ នាង មិនដែលបានចូលរៀននោះទេ គឺទទួលបន្ទុកធ្វើការងារផ្ទះ តាមបញ្ជាម្តាយគ្រប់ពេល (ក៏មិនចេះអក្សរ) ។
បើតាមការបញ្ជាក់ពីលោកស្រី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន យុវនីតិសម្បទា រាជធានីភ្នំពេញ ដែលបានរំដោះនាងចេញពីម្ដាយចិត្តកំណាចនោះ បានបញ្ជាក់ថា, ក្មេងស្រីរងគ្រោះ មានសុខភាពផ្លូវចិត្ត មិនសូវល្អ និងរូបរាង្គកាយស្គមស្លេកស្លាំង ខុសពីក្មេងស្រីដទៃទៀតដែលមានឪពុកម្ដាយគ្រប់គ្រងបីបាច់ថែរក្សាដ៏ត្រឹមត្រូវនោះ។

ដោយឡែកប្រភពព័ត៌មានពីអ្នកជិតខាងបានបញ្ជាក់ឲ្យដឹងថា, (ស្ត្រីរងគ្រោះទទួលរងអំពើហិង្សាពីសំណាក់ម្តាយ ជាញឹកញាប់។ បើតាមសំដីស្ត្រីជាជនរងគ្រោះនេះបានអះអាងថា ថ្ងៃកើតហេតុ ហូរឈាមនោះ គាត់បានដួល ឮសន្លប់។ ឯបុរសជាឪពុកចុងបានអះអាងថា ខ្លួនបានទាក់ទងគ្នាជាមួយម្ដាយស្ត្រីខាងលើចំនួន៦ឆ្នាំមកហើយ។ ស្ត្រីជនរងគ្រោះនេះ ត្រូវបានមន្ទីរស.អ.យរាជធានីភ្នំពេញ បញ្ជូនទៅ ទីកន្លែងសុវត្ថិភាព តាមការស្ម័គ្រចិត្ត និងផ្តល់ថែទាំបណ្តោះអាសន្ន ដើម្បីធ្វើការសិក្សាករណី ប៉ាន់ប្រមាណ និងបង្រួបបង្រួមពីគ្រួសារ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសរសេរលើកឡើងថា ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះទៅពិនិត្យ សង្គ្រោះ និងព្យាបាលបន្ទាន់នូវករណីស្ត្រីរងគ្រោះវ័យក្មេង ឈ្មោះ ស ស ព អាយុ២៤ឆ្នាំ ដែលរងគ្រោះដោយអំពើហិង្សាពីសំណាក់ម្តាយបង្កើតជាញឹកញាប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។ ករណីស្ត្រីរងគ្រោះវ័យក្មេងម្នាក់ ដែលត្រូវបានម្តាយបង្កើតអំពើហិង្សាជាញឹកញាប់ បណ្តាលឱ្យរងរបួស ដេរជាច្រើនថ្នេរនោះ ក្រោយពីមានការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញចុះទៅពិនិត្យជាបន្ទាន់ និងបានបញ្ជូនស្ត្រីរូបនេះមកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញបានអោយដឹងថា , តាមការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ចុះទៅពិនិត្យជាបន្ទាន់នូវករណីស្ត្រីរងគ្រោះវ័យក្មេង ឈ្មោះ ស៊ិន ស្រីពេជ្រ អាយុ ២៤ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ក្រោយពីមានអំពើហិង្សាពីម្តាយ។ លោកស្រីបន្តថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោកស្រីបាន ចុះដល់មូលដ្ឋាន ផ្លូវរថភ្លើង ជាទីកន្លែងកើតហេតុ។ ក្រោយមកក៏ទទួលស្ត្រីជាជនរងគ្រោះវ័យក្មេង ពីអធិការនគរបាលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ហើយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានដឹកស្ត្រីជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីពិនិត្យ និងលាងរបួស។
លោកស្រីបញ្ជាក់ថា, ស្ត្រីរងគ្រោះបានទទួលថវិកាដ៏ថ្លៃថ្លាបំផុតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចំនួន១លានរៀល ព្រមទាំងចង្អុលបង្ហាញឱ្យមន្ទីរជំនាញយកចិត្តទុកដាក់ធ្វើយ៉ាងណាផ្ដល់ការព្យាបាលសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យដល់ស្ត្រីរងគ្រោះ។ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបានពិគ្រោះយោបល់តាមនីតិវិធី និងបានបញ្ជូនទៅទីតាំងសុវត្ថិភាព ផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូរ។ លោកស្រីបន្តទៀតថា, ស្ត្រីវ័យក្មេងខាងលើមានស្នាមរបួសចាស់នៅលើក្បាលចំនួន៤កន្លែង និងរបួសថ្មីទើបដេររួច១កន្លែង។

តាមរយ:ការយកចិត្តទុកដាក់ ពីលោកអភិបាលរាជធានីភ្នំពេញ ទៅលើក្មេងស្រីរងគ្រោះ ទាំងប្រជាពលរដ្ឋ ដែលរស់នៅជិតខាង និងមហាជនជាច្រើនទៀត បានគាំទ្រ ក្នុងការរំដោះក្មេងស្រីនេះ ចេញពីម្ដាយចិត្តកំណាច ហើយទៅរស់នៅកន្លែងសុខសាន្ត សុវត្ថិភាព មានភាពកក់ក្តៅ បានរៀនសូត្រដូចជាក្មេងៗដទៃទៀតដែរ៕

ដោយ, សាខាពោធិ៍សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print