ខេត្តស្វាយរៀង៖ មានករណីជនអណាមិកបានទូរសព្ទ័គំរាមជម្រិតយកប្រាក់ពីប្រធានមន្ទីរនិងលោកអភិបាលក្រុងស្វាយរៀងដោយយកតួនាទីស្ថាបន័អាជ្ញាធរប្រឆាំងអំពើពុករលួយជាធ្នាក់។
ករណីទូរសព្ទ័កម្រាមជម្រិតយកប្រាក់នេះកើតឡើងរយៈពេល២ថ្ងៃជាប់គ្នាគឺលើកទី១កើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៩ព្រឹកគឺជនអណាមឹកទូរសព្ទ័មកលោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀង ដោយអះអាងថាគេជាមន្រ្តីអាជ្ញាធរប្រឆាំងអំពើពុករលួយហើយបានដឹងពីចំណុចរសើបនានារបស់លោកអភិបាលក្រុងហើយបើចង់បញ្ចប់រឿងឲ្យទូរសព្ទ័ទៅលោកតាមលេខដែលគេឲ្យ។ ទាក់ទិនករណីនេះដែរលោក យូ ប៊ុន្នី អភបាលក្រុងស្វាយរៀងបានប្តឹងទៅលោកអធិការនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀងឲ្យចាត់ការតាមនីតិវិធីច្បាប់ហើយ។
ករណីទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹកមានជនអាណាមឹកម្នាក់ទៀតដែលមានទូរស័ព្ទលេខ ០៩៧ ៥០១ ៧៣៤ បានទូរសព្ទ័មកគម្រាមលោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តស្វាយរៀង ដោយអះអាងថា រូបគេជាមន្រ្តី នៃអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ។
បើតាមលោក គឹម ពិសិដ្ឋប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានឲ្យដឹងតាមទូរសព្ទ័កាលពីវលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថា ជនអណាមឹកនោះប្រើទូរសព្ទ័លេខ ០៩៧ ៥០១ ៧៣៤ បានទូរសព្ទ័មកថាគេនីស្ថាបន័ប្រឆាំងអំពើពុករលួយដោយសួរថា តើបញ្ហាដីធ្លីបានធ្វើការយ៉ាងណា ពេលនោះលោក (គឹមពិសិដ្ឋ) បានសួរវិញថា រឿងដីធ្លីអី?
ពេលនោះជនអណាមឹកនេះមិនឆ្លើយទេបាននិយាយបង្វែងដានពីនេះពីនោះរួចនិយាយទៀតថា បើចង់ចរចារបញ្ចប់រឿងឲ្យ
ទូរសព្ទ័ទៅលោកផ្ទាល់ដែលមានទូរសព្ទ័លេខ ០១១ ៤៧៦ ៩៨២ ហើយបានគម្រាមថា បើមិនទូរសព្ទ័ទៅចរចារទេនៅវេលាម៉ោង១១និង៣០នាទីព្រឹកក្រុមការងារលោកនិងចុះទៅជួបផ្ទាល់សាកសួរបញ្ហារឿងដីធ្លីនេះ។ក្រោយមកក៏បានទូរសព្ទ័ទៅលោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ថអតីតៈយុទ្ធជននិងយុវនីតិសម្បទាខេត្ត និងទូរសព្ទ័ទៅលោកស្រី ភួង សារី
ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀងបន្ត គឺប្រើល្បិចតែមួយគឺយកឈ្មោះស្ថាបន័អាជ្ញាធរជាតិប្រឆាំងអំពើពុករលួយមកគម្រាមក្នុងគោលបំណងជម្រិតទាយកប្រាក់។
រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះពុំឃើញមានមន្ត្រីឬក្រុមការងាររបស់អាជ្ញាធរជាតិប្រឆាំងអំពើពុករលួយចុះមកតាមការណាត់ទើបលោកប្រធានមន្ទីក៏បានដាក់ប្តឹងទៅសមត្ថកិច្ចតែម្ដងទៅ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខពួកជនទុច្ចរិតទាំងនោះមកកាត់ទោសឲ្យខានតែបាន៕
ដោយ៖ យឹម សុថាន