រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ

ចែករំលែក៖

ព្រះវិហារ, នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក លោកស្រីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្តស្តីទី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងមន្រ្តីរាជការសាលាខេត្តជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានអញ្ជើញផ្តល់កិត្តិយសជាអធិបតីភាពក្នុងពិធីប្រកាស់ចូលកាន់តំណែងនាពេលនេះ និងបានជម្រាបជូននូវសមិទ្ធផល ការអភិវឌ្ឍនានាក្នុងខេត្តព្រះវិហារ ព្រមទាំងវិស័យដែលជាសក្កានុពលរបស់ខេត្តព្រះវិហារ តួយ៉ាងវិស័យកសិកម្ម និងវិស័យទេសចរណ៍ដែលបានរួមចំណែកក្នុងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឲ្យកាន់តែប្រសើរឡើង។

ដោយឡែកចំពោះវិស័យសុខាភិបាលមានសេវាថែទាំសុខភាពប្រជាពលរដ្ឋបានពង្រីកទៅដល់មូលដ្ឋាននៅទូទាំងខេត្ត សរុបចំនួន ៤៩ កន្លែងដោយទទួលពិនិត្យ និងថែទាំព្យាបាលជំងឺលើផ្នែកសុខភាពបន្តពូជយុវវ័យ មាតា ទារក កុមារ និងអាហារូបត្ថម្ភ ផ្នែកប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពសាធារណៈ ដ៏ទៃទៀត។ 

ជាមួយនឹងនេះដែរ លោកអភិបាលបានជម្រាបជូនគណៈអធិបតីនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅខេត្តព្រះវិហារ គិតត្រឹម ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ បានធ្វើតេស្តសំណាកចំនួន ៨៩៥នាក់ ស្រី ៣១៩នាក់ ក្នុងនោះ  លទ្ធផលអវិជ្ជមានចំនួន ៨៤៥នាក់ ស្រី ៣០៤នាក់ និងលទ្ធផលវិជ្ជមាន ០២នាក់ (ជាសះស្បើយ និងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ )។ ចំពោះស្ថិតិប្រជាពលរដ្ឋមកពីក្រៅប្រទេស និងការធ្វើចត្តាឡីស័ក ៖រដ្ឋបាលខេត្តបានតាមដានជាប្រចាំថ្ងៃនូវចំនួនអ្នកបានវិលត្រឡប់មកពីក្រៅប្រទេស ហើយគិតត្រឹម ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ចំនួនអ្នកមកពីប្រទេសនានាសរុបចំនួន ៩៦៥នាក់ ស្រី ៤២៣នាក់ និងអ្នកបានធ្វើចត្តាឡីស័កសរុបចំនួន ៩៥៥នាក់ ក្នុងនោះ ធ្វើចត្តាឡីស័កដោយ រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៥២៦នាក់ និងធ្វើចត្តាឡីស័កដោយខ្លួនឯងចំនួន ៤៣៩នាក់។

លើសពីនេះទៀតរដ្ឋបាលខេត្តបានរៀបចំនូវទីតាំងធ្វើចត្តាឡីស័កនៅតាមក្រុងស្រុក និងទីតាំងធំចំនួន៤ទីតាំង ទៀត ដើម្បីត្រៀមបង្ការក្នុងករណីមានការរីករាលដាល នៃជំងឺកូវីដ១៩។

មានប្រសាសន៍នោះលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងកោតសសើរពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត សម្រេចបាននូវសមិទ្ធផលធំជាច្រើន និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលឆ្លងតាមសមិទ្ធផលសំខាន់ៗ ដែលខេត្តព្រះវិហារសម្រេចបានពីដំណាក់កាលមួយ ទៅដំណាក់ កាល មួយ រហូតបច្ចុប្បន្ន គឺដោយសារយើងមានការដឹកនាំដ៏ត្រឹមត្រូវខាងនយោបាយនៅគ្រប់ កាលៈទេសៈ និង គ្រប់ ស្ថានភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្ដេចតេជោនាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព សាមគ្គីភាព ឯកភាព ផ្ទៃក្នុងដ៏រឹងមាំ កំណើនសេដ្ឋកិច្ចខ្ពស់កត់សំគាល់ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការ អភិវិឌ្ឍន៍ប្រកបដោយចីរភាព វឌ្ឍនភាព វិបុលភាព ព្រមទាំងភាពសុខុដុមរមនា និង សុភង្គល ជូនប្រជាជនកម្ពុជា ទាំងមូលទាំងនេះគឺកើតចេញពីការដាក់ចេញនូវគោលនយោបាយនិងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ

សម្រាប់ការ អភិវឌ្ឈតាមបែបប្រជា ធិប តេយ្យ នៅថ្នាក់ក្រោមជាតិ តាមរយៈ កំណែ ទំរង់ វិមជ្ឈកា រ និងវិសហមជ្ឈការ ឲ្យដំណើរការកែទម្រង់នេះឈានចូលក្នុងដំណាក់កាលស៊ីជម្រៅប្រព័ន្ធអភិបាលកិច្ច ទាំងថ្នាក់ខេត្តរហូតដល់ក្រុង ស្រុក ឃុំ សង្កាត់។

ជាចុងក្រោយលោករដ្ឋលេខាធិការបានផ្តាំផ្ញើរដល់អភិបាលរងដែលត្រូវតែងតាំងថ្មីត្រូវគោរព អនុវត្តតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពសហការ ឲ្យបានជិតស្និតជាមួយមន្ទីរ អង្គភាព និងមន្រ្តីក្រោមឱវាទឲ្យបានល្អ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print