ក្រុម Roma កំពុងពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរកីឡាករគ្នាគឺកីឡាករ Edin Dzeko និងខ្សែប្រយុទ្ធ Alexis Sanchez ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី២៩ មករា។
អនាគតរបស់ Dzeko នៅក្រុម Roma កំពុងស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុម Manchester City វ័យ៣៤ឆ្នាំបានធ្លាក់ចេញពីតំណែងជាមួយអ្នកចាត់ការ Paulo Fonseca បច្ចុប្បន្ន។
អ្នកវិភាគយល់ឃើញថា ក្រុម Roma បានចាប់ផ្តើមទំនាក់ទំនងជាមួយក្រុមInter Milan ដែលបានចុះហត្ថលេខាខ្សែប្រយុទ្ធ Sanchez ពីក្លិបManchester United ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំនៅក្នុងខែសីហាបន្ទាប់ពីលក្ខខណ្ឌមួយឆ្នាំលើកិច្ចសន្យាខ្ចីជើង។
កីឡាករវ័យ៣២ឆ្នាំរូបនេះរកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះហើយគ្រូបង្វឹកលោក Antonio Conte បានបើកចំហរចំពោះការផ្លាស់ប្តូរនេះ។
សូមបញ្ជាក់ថា ក្លិបខ្លាំងទាំង២នៅតែស្ថិតក្នុងការប្រជែងដណ្តើមពានរង្វាន់ Serie A នៅប្រទេសអុីតាលី។ ក្នុងនោះក្រុម Inter Milan គឺស្ថិតនៅចំណាត់ថ្នាក់លេខ២ ចាញ់២ពិន្ទុក្រុមលេខ១ AC Milan និងក្រុមលេខ៣ Roma ខណៈដែលយុទ្ធនាការរដូវកាល២០២០-២០២១ឈានដល់ពាក់កណ្តាលរដូវកាលហើយ ៕ដោយ៖ភារៈ