ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសលាដំបូងខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២១នេះ បីបទធ្វើសកម្មភាពលួចយកម៉ូតូ ។
ជនសង្ស័យមានឈ្មោះ១/- ឈ្មោះ ស៊យ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
២/- ឈ្មោះ យ៉ុន បឿត ហៅ បឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ។
លោកនួន នីណារ៉ូមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថា៖ជនសង្ស័យទាំង០២នាក់នេះ នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ឈ្មោះ កែ សារិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មុខរបរជាអ្នករត់ម៉ូតូឌុប ពេលជនរងគ្រោះទុកម៉ូតូនៅមុខតូបជាងជួសជុលម៉ូតូដោយភ្លេចដកកូនសោរចេញ ហើយបានដេកលង់លក់ បន្ទាប់ពីភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឲ្យជួយស្វែងរក ។
លោកបញ្ជាក់ថា៖ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ លោកបានចាត់តាំងកងម្លាំងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងខណៈពេលជនសង្ស័័យកំពុងយកម៉ូតូទៅលក់នៅចំណុចមុខកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះ ។ក្រោយពីចាប់ឃាត់និងសាកសួចម្លើយជនទាំង០២នាក់បានឆ្លើយសារភាពថាពួកេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនេះមែន ។ដោយផ្អែកចម្លើយសារភាពនិងបណ្តឹងរបស់ជនរងគ្រោះព្រមទាំងមានវត្ថុតាងជាក់ស្តែងជនសង្ស័យទាំង០២នាក់ ត្រុវបានរៀបចំសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃនេះហើយផងដែរ ។ចំណែកម៉ូតូបានប្រល់ជូនម្ចាស់ដើមវិញ៕ វណ្ណា