មេបញ្ជាការកងទ័ពជើងគោក ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ០២ខ្សែរ នៅក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។ 

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំងពីរទីតាំងខាងលើ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត  បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហានក្នុងបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានខិតខំស្ថាបនាផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់ឡើងវិញជូនប្រជាពលរដ្ឋធ្វើដំណើរឱ្យបានងាយស្រួល ។ 

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ និងការ ចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន ។ 

ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត  បានជំរុញដល់កំលាំងវិស្វកម្មកងទ័ពជើងគោក ឱ្យបន្តខិតខំស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយធានាបានទាំងបរិមាណ  គុណភាព និង សោភ័ណភាពផងដែរ។ 

តាមរបាយការណ៍របស់ ឧត្តមសេនយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យ

ដឹងថា ការស្ថាបវានាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅនេះ ត្រូវវបានកម្លាំងវិស្វកម្មកងទ័ពជើងគោកដឹកនាំកម្លាំង និងគ្រឿងចក្រចុះបំពេញភារកិច្ចកាលពី ថ្ងៃទី២២-ខែធ្នូ ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៥-ខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ។ កងវិស្វកម្មកងទ័ពជើងគោក បានប្រើប្រាស់រថយន្ត គ្រឿងចក្រសរុប ១៧គ្រឿង ។ ជាលទ្ធផលការងារមកដល់ថ្ងៃនេះ បានធ្វើការឈូស ឆាយ និងដឹកគ្រួសចាក់ផ្លូវបានប្រវែង សរុប ៣៦០១.ម៉ែត្រ  លើចំងាយផ្លូវសរុបប្រវែង ៩៣០០.ម៉ែត្រ ។ ក្រៅពីនេះកម្លាំងវិស្វកម្មបានកៀរ-កិនគ្រួសក្រហមបានប្រវែង សរុប ១៨០០.ម ។ 

បន្ទាប់ពីបានចុះត្រួតពិនិត្យការដ្ឋានស្ថាបនាស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅ  ខេត្តបន្ទាយមានជ័យ រួចមក នៅល្ងាចថ្ងៃដដែលនោះ ឧត្តមសេនីយ៏ឯក ហ៊ុន  ម៉ាណែត  ព្រមទាំងប្រតិភូអមដំណើរបានបន្តដំណើរអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវដែលរងការខូចខាតដោយ គ្រោះទឹកជំនន់ ស្ថិតនៅឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយជ័យបន្តទៀត។ 

ជាលទ្ធផល កងវិស្វកម្មកងទ័ពជើងគោកសំរេចបាន ក្នុងការស្ថាបនាផ្លូវ ស្ថិតនៅក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក វាយតម្លៃជារួមសំរេចលទ្ធផលបានចំនួន៦០%ហើយ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ អស់លោកជាមេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់កងទ័ពជើងគោកជាច្រើនរូបទៀតអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពង់ស្ថាបនាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ ឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print