កញ្ឆាស្រស់ជាង៦.០០០ដើមត្រូវបានដុតបំផ្លាញចោល ពីសំណាក់សមត្តកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះស្រុកភ្នំក្រវាញរួមមាន  នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារភូមិ សរុបប្រមាណចំនួន១៨នាក់ សហការគ្នាចុះបង្រ្កាបករណីជនខិលខូចលួចដាំរុក្ខជាតិញៀន(កញ្ឆា)ដោយបំផ្លាញចោលនូវដើមកញ្ឆាជាវត្ថុតាង ។

 ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបង្រ្កាបករណីលួចដាំដំណាំកញ្ឆាខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅតំបន់ព្រៃភ្នំត្រង់ចំណុចគំនម ស្ថិតនៅភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះផ្ទាល់បានឲ្យដឹងថា លទ្ធផលៈ កម្លាំងអនុវត្តបាន២ទីតាំងដែលជនខិលខូចបានលួចដាំដុះ ដោយទីតាំងទី-១ មានផ្ទៃដីទទឹងប្រវែង១៩ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៤០ម៉ែត្រ ស្មើនឹងផ្ទៃក្រឡាសរុបប្រមាណចំនួន៧៦០ម៉ែត្រការ៉េ ដាំដុះរុក្ខជាតិញៀន(កញ្ឆា)ចំនួន៣៦៥៥ដើម និងទីតាំងទី-២ មានផ្ទៃដីទទឹងប្រវែង២០ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៣៥ម៉ែត្រ ស្មើនឹងផ្ទៃក្រឡាសរុបប្រមាណ៧០០ម៉ែត្រការេ ដាំដុះរុក្ខជាតិញៀន(កញ្ឆា)ចំនួន២៥៣៤ដើម ដូច្នេះសរុបទាំង២ទីតាំងចំនួន៦១៨៩ដើម ។

 ប្រភពដដែលបន្តទៀតថា ដាំដំណាំប្រភេទញៀន(កញ្ឆា)ស្រស់ទាំងអស់ត្រូវបានដុតកម្ទេចចោលនូវកន្លែង ចំណែកជនប្រព្រិត្តកំពុងធ្វើការស្រាវជ្រាវ ៕ ដោយ៖ បុឹមពិន

...

          

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print