បាត់ដំបង÷នគរបាលជំនាញមូលដ្ឋានស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា÷ ក្នុងចំណោមជនសង្ស័យដែលបានគេចខ្លួន ១នាក់កម្លាំងបង្ក្រាបបានចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ផ្សេងទៀតជាបក្សពួកតែមួយ។ ដោយអនុវត្តតាមនីតិវិធីកាលពីរសៀលថ្ងៃទី ២៩ ខែមករា កន្លងមកនេះកម្លាំងជំនាញបានកសាងសំណុំរឿងតាមផ្លូវច្បាប់រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតែម្តង។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលស្រុកបានទទួលពាក្យបណ្ដឹងរបស់គ្រួសាររបស់កុមារីរងគ្រោះក្នុងសំណុំរឿងចាប់រំលោភសេពសន្ទវៈលើក្មេងស្រីជាកូនចៅបានសម្រេចកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចបុរីងិនវិត ស្ថិតក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្តកិច្ចជំនាញអធិការស្រុកសំពៅលូនបានបន្តថា÷យុវជនជាជនសង្ស័យទាំង ៣នាក់មានឈ្មោះសៅ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព. ឈ្មោះហៀង ប្រុស ហៅលាង ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព និងម្នាក់ទៀតឈ្មោះនី បូរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ចំណែកបក្សពួកម្នាក់ទៀតមានឈ្មោះឡា ពិសិដ្ឋ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំមានទីលំនៅភូមិពិស្ដារ ឃុំតាស្តា ស្រុកសំពៅលូន ដែលរត់គេចខ្លួនសត្ថកិច្ចកំពុងបន្តស្វែងរកឃាត់ខ្លួន។ រីឯជនរងគ្រោះមានឈ្មោះ អ. វ. ដ ភេទស្រី អាយុ១៥ឆ្នាំរស់នៅក្ន្ងភូមិ ៩៣ (កៅបី) ឃុំអូរស្រឡៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង៕ដ,ស សារ៉េត