ក្រោយលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីព្រមទាំងមន្ត្រីជាន់ខ្ពស់ប្រទេសនេះជាច្រើនត្រូវទាហានចាប់ខ្លួន។ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ កម្លាំងទាហាន ជាច្រើនបានដាក់ពង្រាយក្នុងរដ្ឋធានីNaypyitaw និងទីក្រុងយ៉ានហ្គន់ ដើម្បីទប់ស្កាត់ខ្លាចមានហេតុការអាក្រក់កើតឡើង។ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលត្រូវទាហានចាប់ខ្លួនមានលោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី Win Myint និងលោកHan Thar Myint សមាជិកមជ្ឈិមគណបក្សកាន់អំណាច។ ពលរដ្ឋបានឃើញកម្លាំងទាហានជាច្រើន ក្នុងនោះមានទាំង រថយន្តយោធាចតនៅទីតាំងសំខាន់ៗរបស់រដ្ឋ។ នៅពេលនេះអ្នកនាំពាក្យកម្លាំងទាហានមីយ៉ានម៉ា មិនទាន់មានការវិភាគអ្វីជុំវិញហេតុការខាងលើនៅឡើយទេ។ អ្វីដែលគួរឲ្យបារម្ភនោះ បណ្តាញអ៊ីនធើណិត នៅរដ្ឋធានី Naypyitaw ត្រូវបានកាត់ផ្តាច់ទាំងស្រុង ។ សូម្បីតែបណ្តាញទូរទស្សន៍ជាតិ MRTV ក៏បិទការផ្សាយផងដែរ ដោយសារបញ្ហាបច្ចេកទេស នាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ។ ប៉ុន្តែព័ត៌មានស្តីពីការចាប់ខ្លួនត្រូវបានផ្សព្វផ្សាយនិងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងប្រទេសនេះ ៕ ដោយ៖ធី រីណា
រូបភាព៖Reuters