ភ្នំពេញ៖អគ្គីភ័យឆាបឆេះស្មៅក្នុងឡូដ៌មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ចំនួនបីគ្រឿងទើបរលត់ទៅវិញ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូដ៌មួយកន្លែង ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាសំដីពីប្រជាពលរដ្ឋដែលនៅជិតកន្លែកើតហេតុបានឲ្យដឹងថា ដីឡូដ៌ដែលត្រូវអគ្គីភ័យឆាបឆេះគឺមិនមានម្ចាស់នៅចាំនោះទេដោយព័ទ្ធរបងទុកចោលហើយមានស្មៅដុះនិងដើមឈើដុះជាច្រើនផងដែរ។ លុះដល់ម៉ោងកើតហេតុគេបានឃើញមានអណ្ដាតភ្លើងឆាឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែនិងបានរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួនបីឡានទើបអគ្គីភ័យរលត់ទៅវិញទាំងស្រុង។
សូមបញ្ជាក់ថាអគ្គីភ័យដែលឆាឆេះនេះគឺមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែឬខូចខាតសម្ភារអ្វីនោះឡើយ៕
ដោយ៖ ជីម ភារ៉ា ដង្កោ