ខារ៉ាអូខេ ដឹវើលដ៍ សង់រំលោភទៅលើចំណីប្រឡាយបង្ហូរទឹកបឹងត្របែក តែអាជ្ញាធរខណ្ឌចំការមន មើលមិនឃើញ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហាងខារ៉ាអូខេ ដឹវើលដ៍ ដ៏ធំមួយកន្លែងទើបតែធ្វើការសាងសង់រួចរាល់នាពេលថ្មីៗនេះ ដែលស្ថិតនៅខាងក្រោយផ្សារទំនើបបឹងត្របែកផ្លាហ្សា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានគេប្រទះឃើញថា ទីតាំងខាងលើបានសាងសង់រំលោភទៅលើចំណីប្រឡាយបង្ហូរទឹកបឹងត្របែកទាំងស្រុង ដែលផ្ទុយទៅនឹងអនុញ្ញាតិអោយធ្វើការសាងសង់ក្នុងចម្ងាយ ១ម៉ែត្រ កន្លះពីមាត់ប្រឡាយនោះ តែបែជាអាជ្ញាធរមូលដ្ឋានធ្វើជាមិនដឹងមិនឮ និងមិនមានវិធានការណាមួយឡើយនោះ។

ពាក់ព័ន្ធទៅលើការសាងសង់ហាងខារ៉ាអូខេ ដឹវើលដ៍ ដែលមានទីតាំងខាងមុខជាប់ផ្លូវលេខ១០៣ និងខាងក្រោយជាប់ប្រឡាយនេះដែរ ត្រូវបានប្រជាពលរដ្ឋជាច្រើនដែលមានទីលំនៅតាមបណ្តោយប្រឡាយបង្ហូរទឹកបឹងត្របែក ធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ដែលធ្វើមិនឃើញនូវសំណង់ខារ៉ាអូខេខាងលើសង់រំលោភទៅលើមាត់ប្រឡាយនេះឡើយ។ ចំណីមាត់ប្រឡាយបង្ហូរទឹកនេះដែរ ត្រូវបានសាលារាជធានីភ្នំពេញអនុញ្ញាតិអោយសាងសង់ឆ្ងាយពីមាត់ប្រឡាយ ចំនួន ១ម៉ែត្រ កន្លះ និងជាពិសេសទុកជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដ៏សំខាន់ផងដែរ។ តែបែរជាអាជ្ញាធរមូលដ្ឋានមិនអើពើទៅលើការសាងសង់សំណង់ហាងខារ៉ាអូខេដ៏ធំខាងលើសង់រំលោភយកទាំងស្រុងបែបនេះទៅវិញ។

តាមប្រភពដដែលក៏បានបញ្ជាក់ទៀតថា សម្រាប់ពួកគាត់ជាដែលជាប្រជាជនដែលមានជីវភាពទន់ខ្សោយវិញគឺមិនអាចសាងសង់សំណង់ឬក៏សូម្បីតែយករបស់របរអ្វីទៅដាក់ប៉ះពាល់លើចំណីប្រឡាយភ្លាមនោះ និងមានមន្ត្រីអាជ្ញាធរមូលដ្ឋានមកធ្វើការរុះរើ ឬព្រមានទៅលើពួកគាត់មិនខាន។ តែបើសម្រាប់សំណង់អគារឬហាងធំៗវិញ ទោះជាធ្វើការសាងសង់រំលោភបែបណាក៏មិនដែលឃើញមានជ្ញាធរមូលដ្ឋានសង្កាត់ឬខណ្ឌណាម្នាក់ចុះមកធ្វើការត្រួតពិនិត្យឬយកភ្នែកមើលឡើយ ដោយបណ្តោយអោយសាងសង់ស្រេចតែចិត្តនិងធ្វើមើលមិនឃើញបែបនេះទេ ឬក៏ត្រូវរ៉ូវជាមួយនិងម្ចាស់ទីតាំងខារ៉ាអូខដែលខុសច្បាប់ខាងលើនេះ។

តាមប្រភពព៍ត៌មានពីលោកអភិបាលរងខណ្ឌចំការមនម្នាក់បានប្រាប់តាមទូរស័ព្ទថា សំណង់ហាងខារ៉ាអូខេ ដឹវើលដ៍ ខាងលើនេះគឺធ្វើឡើងដោយពុំមានលិខិតស្នាមឬច្បាប់អនុញ្ញាតិសាងសង់ពីសាលារាជធានីភ្នំពេញឡើយ។ ហើយនាពេលកន្លងមកអាជ្ញាធរខណ្ឌចំការមន និងសាលារាជធានីភ្នំពេញក៏បានចុះទៅធ្វើការហាមឃាត់ដែរតែម្ចាស់ទីតាំងខាងលើពុំស្តាប់ឡើយ និងបន្តធ្វើការសាងសង់រហូតទាល់តែរួចរាល់និងបើកធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រែងបែបនេះ។

គូរបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនកំពុងតែមានសំណង់ការដ្ឋានមានច្បាប់ និងគ្មានច្បាប់ជាច្រើនកំពុងតែធ្វើការសាងសង់ តែបែរជាអាជ្ញាធរហាក់ធ្វើជាមិនដឹង មិនឮទៅវិញ ឬក៏អាជ្ញាធរខណ្ឌចំការមនបានទទួលលាភសការៈអំពីបណ្តាម្ចាស់សំណង់ដែលគ្មានច្បាប់ និងរំលោភលើដីសាធារណៈទាំងអស់នោះ។ អ្វីដែលជាក់ស្តែងនោះ គឺសំណង់ហាងខារ៉ាអូខេ ដឹវើលដ៍ នេះតែម្តងដែលបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាតិនោះ និងសូមអោយគ្រប់ក្រសួងមន្ទីរដែលពាក់ព័ន្ធទាំងអស់មេត្តាចុះធ្វើការត្រួតពិនិត្យបទដ្ឋានសំណង់ខាងលើនេះផង។

គួរបញ្ជាក់ថា ទីតាំងពីចាប់ផ្តើមដំណើរការសាងសង់ និងសាងសង់រួច ហើយប្រកបអាជីវកម្មជាងកន្លះឆ្នាំមកហើយពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវនោះទេ ។ នេះបើតាមការអោយដឹងពីមន្ត្រីសាលាខណ្ឌកន្លងមក ហើយកន្លងមកអាជ្ញាធរបានចុះមកផ្អាកការសាសង់ជាច្រើនមកដែរ៕

20160225190637

20160225190636

20160225190637 (1)

20160225190640

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print