ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជាន់ទាប និងបិទវគ្គហ្វឹកហ្វឺនបំប៉នកាងារសេនាធិការហ្វឹកហ្វឺនចំណុះយោធភូមិភាគទី៥ នៅព្រឹកថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅទីសាលាពលទាហានទី៥យិធភូមិភាគទី៥។
មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥។
មេបញ្ជាការអង្គភាពចំណុះនិងអាជ្ញាធរដែនដី ។
តាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជាន់ទាបនេះមានរយ:ពេល១៨១ថ្ងៃ សិក្ខាកាមចំនួន១០០នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ ២៧នាក់ ល្អបង្គួរ ៤៨នាក់ និងមធ្យម ២៥នាក់ និងវគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការហ្វឹកហ្វឺន មានរយ:ពេល៩១ថ្ងៃ សិក្ខាកាមចំនួន៥១នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ ៤នាក់ ល្អបង្គួរ៣៥នាក់ និងមធ្យម ១២នាក់។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទក្នុងនោះភារកិច្ចហ្វឹកហ្វឺនសិក្សារៀនសូត្រជាអាទិភាពហើយត្រូវបានថ្នាក់លើយកចិត្តទុកដាក់ដូច្នេះត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួនផង ហ្វឹកហ្វឺនរៀនសូត្រផង និងប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើ។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់សិក្ខាកាម បានប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជានិងផែនការរបស់ថ្នាក់លើហើយសូមសរសើរចំពោះកម្លាំងដែលបានហ្វឹកហ្វឺនរហូតដល់បញ្ចប់វគ្គនៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់កម្លាំងដែលបានធ្វើការហ្វឹកហ្វឺនរៀនសូត្ររួចត្រូវយកចំណេះដឹងទៅអនុវត្តនិងជួយបង្ហាត់បង្ហាញដល់អ្នកមិនចេះបន្ត។
ឧត្តមសេនីយ៍ឯក បានណែនាំឲ្យនាយនាយទាហាននិងពលទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ចូលសហគមន៍ត្រូវធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវការរស់នៅក្នុងអង្គភាពនិងគ្រួសារ។
ស្នើដល់យោធិនគ្រប់សូមចៀសឱ្យឆ្ងាយពីការជួញដូរនិងសេពគ្រឿងញៀន។
ក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានឧបត្ថម្ភថវិកា២លានរៀលដល់សាលាពលទាហានទី៥ផងដែរ៕
សូរិយា