ចិនចាប់មនុស្សជាង​៨០នាក់ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងក្លែងក្លាយ

ចែករំលែក៖

កម្លាំងសន្តិសុខចិន​បានបំបែកការផលិតនិងលក់វ៉ាក់សំាងក្លែងក្លាយ​ ដោយចាប់ខ្លួនមនុស្សបានដល់ទៅ​ជាង៨០នាក់​។
កន្លងមកថ្មីៗនេះ កម្លាំងសន្តិសុខ​ខេត្តជាំងស៊ូ រដ្ឋធានីប៉េកាំង និងខេត្តសានដុង បានបំផ្លាញដោយជោគជ័យនូវបទល្មើសផលិតវ៉ាក់សាំង Covid-19 ក្លែងក្លាយទ្រង់ទ្រាយធំ ដោយបានចាប់ខ្លួនមនុស្សជាង៨០នាក់និងរឹបអូសបានវ៉ាក់សាំងចំនួនជាង ៣០០០ ដូស។
ក្រសួងសន្តិសុខជាតិចិនបានឲ្យដឹងថា មនុស្សជាង​៨០នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការ​បោសសម្អាតក្រុមជនល្មើសពាក់ព័ន្ធការផលិតនិងចែកចាយវ៉ាក់សាំងក្លែងក្លាយ​​ និងសកម្មភាពខុសច្បាប់ ជាច្រើនផ្សេងទៀតពាក់ព័ន្ធនឹងវ៉ាក់សាំង។
បណ្តាញផលិតនិងជួញដូរវ៉ា់ក់សាំងក្លែងក្លាយ​ទទួលបានប្រាក់ចំណូលជាច្រើន ហើយការផលិតវ៉ាក់សាំង​ដោយប្រើប្រាស់ទឹកអំបិលសរីរវិទ្យា (Physiological saline)​ ធ្វើជាវ៉ាក់សាំងក្លែងក្លាយ​​ហើយលក់ទៅលើទីផ្សារក្នុងតម្លៃខ្ពស់តាំងពីខែកញ្ញា​ឆ្នាំ​២០២០មកទល់ពេលនេះ ។ បច្ចុប្បន្នកម្លាំងសន្តិសុខបានបំបែក​បណ្តាញ​ផលិតនិងចែកចាយបានហើយ។
មិនតែប៉ុណ្ណោះក្រុមជនល្មើសបានបន្លំឯកសារធ្វើជា​ក្រុមមកពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង​​ ដើម្បីទាញយកផលប្រយោជន៍ពីពលរដ្ឋ ។ បច្ចុប្បន្ន ចិនបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅក្នុងសហគមន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ​។ មកទល់ពេលនេះចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបាន២៤លាននាក់ហើយ​៕ដោយ៖ធី រីណា

...

រូបថត៖Reuters 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print