អតីតរដ្ឋអាជ្ញា រដ្ឋ Alabama អាមេរិក បានលើកឡើងថា ក្រុមបាតុករដែលបានចាប់ខ្លួនពាក់ព័ន្ធការប្រើហិង្សានៅវិមានកាពីតូល បានទម្លាក់ កំហុសទៅលើអតីតប្រធានាធិបតី ដូណាល់ត្រាំ ។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២ខែកុម្ភៈបានផ្សាយថា ក្រុមបាតុករដែលកម្លាំងសន្តិសុខបានចាប់ខ្លួន បានទម្លាក់កំហុសទៅលើអតីតប្រធានាធិបតី ដូណាល់ត្រាំ។ លោក Emanuel Jackson អាយុ២០ឆ្នាំ រស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដែលរងការចោទប្រកាន់ពីបទ ប្រើប្រាស់វត្ថុរឹងវាយប្រហារកម្លាំងសន្តិសុខ ដែលរារាំងក្រុមបាតុករសម្រុកចូលវិមានកាពីតូល ។ មេធាវីរបស់លោកJackson គឺលោកBrandi Harden បានសរសេរលិខិតផ្ញើទៅកាន់តុលាការ នៅថ្ងៃទី២២ខែមករា ដោយមានខ្លឹមសារថា កូនក្តីរបស់លោក ត្រូវបានញុះញុងពីអតីតប្រធានាធិបតីត្រាំ ទើបមានសកម្មភាពបែបនេះ។
លោកBrandi Harden បានលើកឡើងថាអំពើហិង្សានៅវិមានកាពីតូល បានកើតឡើង ដោយសារតែក្រុមបាតុករជឿទៅលើ ការអំពាវនាវរបស់លោកត្រាំ ដែលចោទប្រកាន់ថាការបោះឆ្នោតមានការបន្លំ។
បាតុករមួយរូបទៀតដែលវាយប្រហារបំផ្លាញបង្អួចអគាររដ្ឋសភា ឈ្មោះDominic Pezzola ក៏បានលើកឡើងពីបញ្ហាដូចគ្នានោះដែរ ។ នៅព្រឹកថ្ងៃទី ៦ខែមករា លោកត្រាំបានជំរុញឲ្យពលរដ្ឋឆ្ពោះទៅកាន់រដ្ឋសភា ។ ទាំងនោះហើយបានជាក្រុមអ្នកគាំទ្រលោកត្រាំ បានវាយប្រហារ រដ្ឋសភាដើម្បីរារាំង ការបោះឆ្នោតអនុម័តលទ្ធផល ៕ដោយ៖ធី រីណា
រូបថត៖