Cristiano Ronaldo ឡើងឈរដល់កំពូលតារាងក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងឈរកំពូលតារាងក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រកបាន២គ្រាប់ឲ្យ Juventus ទល់នឹងក្រុម Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធសម្រាប់គ្រាប់បាល់៧៦២ និង៧៦៣របស់គាត់។

ការរកគ្រាប់បាល់បាល់នោះធ្វើឱ្យ Cristiano Ronaldo ឈានដល់កម្រិតកំពូលលើសអ្នកទាំងពីរគឺ Pele និង Josef Bican ដែលរកបាន៧៦២គ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយមានភាពចម្រូងចម្រាសជាច្រើនជុំវិញតួលេខរបស់ Josef Bican និង Pele ដូចដែលការអះអាងត្រូវបានធ្វើឡើងសម្រាប់អ្នកទាំងថាគ្រាប់បាល់ដែលរកបានពិតប្រាកដរបស់ពួកគេខ្ពស់ជាង ដោយប្រភពខ្លះអះអាងថា Josef Bicanរកបាន៨០៥គ្រាប់។

តួលេខរបស់កីឡាករ Cristiano មិនមានចម្ងល់ទេ ហើយគាត់បានផ្លាស់ប្តូរក្លិបរបស់គាត់ដោយរកបាន ៣១គ្រាប់ជាមួយក្លិប Sporting CP, ១១៨គ្រាប់ជាមួយ Manchester United, ៤៥១គ្រាប់ជាមួយ Real Madrid និង១១១គ្រាប់សម្រាប់ Juventus 

ឥឡូវនេះ Cristiano Ronaldo អាចអះអាងថា ជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់។ កីឡាករតែម្នាក់គត់ដែលអាចយកកំណត់ត្រាពី Cristiano នាពេលអនាគតគឺ Messi ដែលបច្ចុប្បន្នស្ថិតនៅលំដាប់ទី៥ដោយមានគ្រាប់បាល់ផ្លូវការចំនួន៧២០គ្រាប់ 

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print