វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់នៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងសារសំឡេងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសម្តេចតេជោបានកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មុនចូលឆ្នាំចិននៅមន្ទីរពេទ្យកាល់ម៉ែត ក្រៅពីនោះ នឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀតក៏នឹងចាក់វ៉ាក់សាំងនេះផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print