នគរបាលឃាត់ខ្លួនចោរភេទទី៣យកកាំបិតភ្ជង់ប្លន់អ្នករត់ម៉ូតូឌុបមិនបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល៖ ចោរភេទទី៣ម្នាក់បានត្រូវនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជននេះយកកូនកាបិតភ្ជង់ប្លន់អ្នករត់ម៉ូតូឌុប ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទីព្រឹក ត្រង់
ចំណុចលើផ្លូវក្រួសក្រហម(ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។

ជនសង្ស័យឈ្មោះ ណាក់ រតនា ហៅចាន់នី ភេទស្រី(ចរិតប្រុស) អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅសព្វថ្ងៃនៅខេត្តបាត់ដំបង។
នគរបាលស្រុកមុខកំពូលបានឱ្យដឹងថា
កន្លងមក ជនរងគ្រោះតែងតែមករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាមផ្លូវជាតិលេខ៦ជារៀងរាល់ថ្ងៃ ហើយក៏មិនដែលស្គាល់ជនសង្ស័យដែរ។ នៅថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូត្រង់ចំណុចដែលខ្លួនធ្លាប់អង្គុយចាំម៉ួយខាងលើ។ ពេលនោះ ជនសង្ស័យឈ្មោះណាក់ រតនា បានជិះឡំប្រឺតាមកដល់ ហើយឈប់សួរជនរងគ្រោះថា ម៉ូតូឌុបមែន? ជនរងគ្រោះឆ្លើយថាហ្នឹងហើយម៉ូតូឌុប! ហើយជនសង្ស័យបន្តថា បើអ៊ីចឹងឌុបខ្ញុំទៅវត្តក្រពើហា(ហៅវត្តជ្រុងថ្ម) ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ភ្លាមនោះជនរងគ្រោះក៏បានឌុបជនសង្ស័យ ៀចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា (ជាប់ខាងត្បូងស្ពានលេខ១៩) ឆ្ពោះទៅវត្តនៅទិសខាងលិចបានចម្ងាយពីផ្លូវជាតិប្រហែល៣គីឡូម៉ែត្រតាមផ្លូវក្រួសក្រហមដល់ចំណុចកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ហើយភ្លាមៗនោះជនសង្ស័យក៏បានដកកូនកាំបិតចិតបន្លែយកទៅភ្ជង់កជនរងគ្រោះគំរាមយកទូរស័ព្ទម៉ាក oppoចំនួន១គ្រឿង និងម៉ូតូខាងលើ។ ពេលនោះជនរងគ្រោះបានអង្វរ ជនសង្ស័យថា សូមទុកជីវិតនិងសុំឲ្យឌុបជូនមកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា ចាំឲ្យប្រាក់ចំនួន១០ម៉ឺនរៀលបន្ថែមទៀត ។ បន្ទាប់មកជនសង្ស័យបានយល់ព្រម ហើយជនសង្ស័យក៏ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១ ពេលមកដល់ផ្លូវជាតិលេខ៦ (ចំណុចផ្សារកំពង់ប្រាសាទ) ឃុំស្វាយអំពារ ពេលនោះជនសង្ស័យបានសួរជនរងគ្រោះថា ទៅ ថ្នល់កែងតាមផ្លូវណា? ជនរងគ្រោះឆ្លើយកុហកថា បត់ខាងស្ដាំដៃទៅដល់ហើយ(គោលបំណងរបស់ជនរងគ្រោះមកចំណុចផ្លូវបំបែកប្រាំព្យាមដែលស្គាល់អ្នករត់ម៉ូតូឌុបដូចគ្នាច្រើនដើម្បីឱ្យគេជួយ) ពេលនោះជនសង្ស័យក៏បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ។ ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូកដៃកាច់សោម៉ូតូពន្លត់ម៉ាសុីន ហើយលោតចុះពីលើម៉ូតូ ស្រែកហៅឱ្យគេឯងជួយដោយស្រែកថាចោរៗ។ ឮដូច្នេះប្រជាពលរដ្ឋនៅទីនោះក៏បាននាំគ្នាជួយព័ទ្ធចាប់ជនសង្ស័យ រូចក៏យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងដាក់ពាក្យបណ្ដឹង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិត ចាក់គំរាម យកម៉ូតូនឹងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ថាននគរបាលស្រុកមុខកំពូល ។

ករណីនេះជំនាញនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

...

ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print