ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១ លោក ស សុខា នេះដឹកនាំកិច្ចប្រជុំការងារ ចំនួន ២ ៖
១. កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ជួសជុល កែលម្អសាលាបឋមសិក្សា សម្តេច ជា ស៊ីម និងត្រៀមជួសជុល កែលម្អអគារសិក្សា ១ខ្នងទៀត សម្រាប់បំពេញតម្រូវការ របស់សិស្សានុសិស្ស ចូលសិក្សា ។
២. កិច្ចប្រជុំការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលខាងមុខ ៕
...