ខេត្តកណ្តាល៖ ក្រុមជនសង្ស័យឯនាក់ក្នុងចំណោម១៤នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនបានជនសង្សយ័៣នាក់ ដែលបានធ្វើសកម្មភាពកាប់លើយុវជនម្នាក់រងរបួសធ្ងន់ស្ទើរស្លាប់នៅរមណីយដ្ឋាន ជន្លង់ម្លូ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន៣នាក់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ភុំ ភាស់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនសង្ស័យទាំង១៤នាក់ទី១-ឈ្មោះ ទិត ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិតាស្គរសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកដឹកនាំធ្វើសកម្មភាព (ឃាត់ខ្លួន)។
ទី២-ឈ្មោះ ទិត ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ទី៣-ឈ្មោះ ហាន់ សុខឆេង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិតាន នៅភូមិទួលពន្សាំង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ទី៤-ឈ្មោះ ចក់ សារ៉ាវ៉ាឌី (ហៅឌី) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់ដុំថ្ម (គេចខ្លួន)។
ទី៥-ឈ្មោះ គង់ ចន្នា ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់ដាវ (គេចខ្លួន)។
ទី៦-ឈ្មោះ សឿន សំអូន ហៅប៊ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិធំសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
ទី៧-ឈ្មោះ គុណ សុខគង់ ហៅគង់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(គេចខ្លួន)។
ទី៨-ឈ្មោះ លី ឆេងឆាយ ហៅឆៃ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ(គេចខ្លួន)។
ទី៩-ឈ្មោះ ធី សុផាក់ ហៅផាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់ពូថៅ (គេចខ្លួន)។
ទី១០-ឈ្មោះ ភាព ភា ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(គេចខ្លួន)។
ទី១១-ឈ្មោះ ឃឿន ចាន់រិត ហៅប៉ាក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (កាន់កាំបិតបុ័ងតោ) គេចខ្លួន។
ទី១២-ឈ្មោះ ឈៀន ឆានីម ហៅតោ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងខ្ទុំសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ(គេចខ្លួន)។
ទី១៣-ឈ្មោះ រឿន ភារ៉ា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់កាំបិតបុ័ងតោ(គេចខ្លួន)។
ទី១៤-ឈ្មោះ ឈន រតនា ហៅជែម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត រស់នៅភូមិត្នោតខ្ពស់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(គេចខ្លួន)។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅអង្គុយលេងលើក្យូសក្នុងរមណីយដ្ឋាន ជន្លង់ម្លូ ស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជាមួយមិត្តភក្តិ៩នាក់ ក្នុងនោះមានស្រី៤នាក់។ ពេលនោះស្រាប់តែមានជនសង្ស័យនិងបក្ខពួកមានគ្នា១៤នាក់ បានជិះម៉ូតូ៧គ្រឿងមកជួបគ្នានៅកន្លែងក្យូសអង្គុយលេង ហើយដេញកាប់ទៅលើបក្ខពួកមួយក្រុមទៀតមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងទៅទិសខាងកើត ហើយក៏ឃើញជនរងគ្រោះឈរនៅមុខក្យូសមានកាន់ដាវជាប់នឹងដៃ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងក្យូសជនរងគ្រោះវិញ ហើយបានសួរទៅជនរងគ្រោះថា ឯងមានស្គាល់ពួកជិះម៉ូតូនោះឬអត់? ជនរងគ្រោះឆ្លើយតបទៅវិញថា មិនដែលស្គាល់ទេ! ពេលនោះបក្ខពួកជនសង្ស័យបានសួរទៅជនរងគ្រោះទៀតថា បើឯងមិនស្គាល់ម៉េចក៏ឯងមានដាវកាន់នឹងដៃ? បន្ទាប់មកបក្ខពួកជនសង្ស័យបាននិយាយទៀតថា បើឯងមិនស្គាល់ពួកវាអញកាប់ពួកឯងដែរ។ពេលនោះជនរងគ្រោះបានយកដាវដែលខ្លួនកាន់ជាប់នឹងដៃនោះកាប់ទៅលើបក្ខពួកជនសង្ស័យមុន១ដាវ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរបន្ទាប់មកជនសង្ស័យនិងបក្ខពួក បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរ
ពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំង ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ទិត ទីន និងទី២-ឈ្មោះ ទិត ពន្លឺ ដើម្បីសួរនាំតាមនីតិវិធី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទិត ពន្លឺ បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ប្រាកដមែន។
លទ្ធផលការស្រាវជ្រាវ របស់សមត្ថកិច្ចបានបន្តរហូតមក នៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងកម្លាំងជំនាញខេត្ត និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំង ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន់ សុខឆេង ដើម្បីសាកសួរនិងកំពុងបន្តឈានទៅស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បី បន្តចាត់ការតាមនីតិវិធី ៕
ឆ ដា