លោក ឃួង ស្រេង៖ ព្រឹកនេះបានប្រកាសបង្ហាញក្រុមហ៊ុនចំនួន៣ដែលបានសិទ្ធិផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់នីតិវិធីដេញថ្លៃនិងការវាយតម្លៃដោយប្រើរយៈពេលពេញមួយឆ្នាំរួចមក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសមាសភាពក្រុមហ៊ុនចំនួន៣ ដែលទទួលបានសិទ្ធិផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមប្រកបដោយលក្ខណៈស្តង់ដារ មានប្រសិទ្ធភាពក្នុងរាជធានីភ្នំពេញ ។ ក្រុមហ៊ុនឯកជន ទាំង៣ រួមមាន ក្រុមហ៊ុន Mizuda Group Co.,Ltd, ក្រុមហ៊ុន 800 Super/GAEA និងក្រុមហ៊ុនស៊ីនទ្រី /Everbright (China)។
លោកក៏បានផ្ដាំផ្ញើដល់ប្រតិបត្តិករក្រុមហ៊ុនទាំង៣ ត្រូវអនុវត្តនូវប្រតិបត្តិការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតាមតំបន់របស់ខ្លួនឱ្យបានល្អ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។
លោកបានបន្ដថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់ជាបណ្តោះអាសន្នសិន ក្រោមហេតុផលថា ក្រុមហ៊ុនស៊ិនទ្រីមានតែមួយ គឺមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ ពោលគឺចាំបាច់ត្រូវមានក្រុមហ៊ុនយ៉ាងហោចណាស់ក៏៣ទៅ៤ ក្រុមហ៊ុនទៀតដែរទើបជាការល្អក្នុងប្រតិបត្តិការចេញប្រមូលសំរាម ហើយ ការប្រមូលសំរាមនៅភ្នំពេញ ក៏តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានសមត្ថភាព បទពិសោធន៍ ចូលរួមផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម និងសំណង់រឹងនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនទាំង៣ដែលឈ្នះការដេញថ្លៃ និងដែលទទួលបានសិទ្ធិផ្តល់សេវាប្រមូលនិង ដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញនេះ ត្រូវបានសម្រិតសម្រាំងជ្រើសរើស ក្នុងចំណោមក្រុមហ៊ុនទាំង២០ដែលបានចូលរួមដេញថ្លៃ។ ចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះ នឹងត្រូវឆ្លងកាត់ជា២ ដំណាក់កាលគឺទី១-ការវាយតម្លៃលើបុរេសមត្ថភាព និងលក្ខណសម្បត្តិរបស់ក្រុមហ៊ុន។ ទី២-គឺការវាយតម្លៃ ជ្រើស រើសក្រុមហ៊ុនចំនួន៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់។ ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញបានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ ស្ដែង ក្នុងមួយថ្ងៃៗរាជធានីភ្នំពេញមានសំរាមប្រមាណជា៣០០០តោនដែលត្រូវបានប្រមូល និងដឹកជាប្រចាំយកទៅចាក់ចោលនៅឯទីលានចាក់សំរាម ជើងឯក ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print