Southampton ទាក់ទងប៉ូលិសជុំវិញការរំលោភបំពានលើខ្សែបម្រើ Alex Jankewitz

ចែករំលែក៖

សារព័ត៌មាន BBC Sport បានឲ្យដឹងកាលពីថ្ងៃទី៤ ខែកុម្ភៈថា ក្លិប Southampton បានទាក់ទងទៅប៉ូលិសតំបន់ Hampshire បន្ទាប់ពីខ្សែបម្រើវ័យជំទង់ Alex Jankewitz បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ ការប្តឹងទៅមន្ត្រីប៉ូលិសនេះក្រោយពីក្រុមចាញ់ក្រុមបិសាចក្រហម ៩-០ កាលពីថ្ងៃអង្គារ។

ក្លិបបាន Southampton សរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរំលោភបំពានលើទម្រង់ណាមួយនឹងមិនត្រូវបានអត់ឱនឱ្យឡើយនៅឯក្លិប Southampton” 

កីឡាករសញ្ជាតិស្វ៊ីស Jankewitz វ័យ១៩ឆ្នាំត្រូវបានបណ្តេញចេញក្រោយលេងបានតែនាទីក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ការប្រកួតខាងលើដោយប៉ះជាមួយកីឡាករ Scott McTominay ។ Southampton បានប្រកួតដោយសល់សមាជិកតែនាក់បន្ទាប់ពី Jan Bednarek ក៏ត្រូវបានបណ្តេញចេញនៅចុងការប្រកួតផងដែរ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “ក្លិបកំពុងបញ្ជូនសាររំលោភបំពានទាំងអស់ទៅកាន់ប៉ូលិស Hampshire ហើយសង្ឃឹមថាពួកគេអាចដកបុគ្គលទាំងនោះចេញពីសហគមន៍បាល់ទាត់របស់យើងជារៀងរហូត” ។

សូមបញ្ជាក់ថា ហេតុការណ៍ចុងក្រោយនៃការរំលោភបំពានប្រកាន់ជាតិសាសន៍ដែលកើតមានលើកីឡាករបាល់ទាត់ម្នាក់នៅលើបណ្តាញសង្គមគឺជារឿងមួយក្នុងចំណោមករណីជាច្រើនដែលត្រូវបានគេរាយការណ៍ក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមនិងជាជម្រើសជាតិអង់គ្លេស Marcus Rashford បាននិយាយថា គាត់បានទទួលការរំលោភបំពានកាលពីថ្ងៃសៅរ៍ដែរ រដ្ឋមន្រ្តីក្រសួងវប្បធម៌Oliver Dowden បានប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ីកាលពីថ្ងៃពុធថា រដ្ឋាភិបាលអង់គ្លេសនឹងពិចារណាការពិន័យសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមប្រសិនបើពួកគេមិនដោះស្រាយបញ្ហានេះ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print