មនុស្សចន្លោះពី៥០០ទៅ៦០០នាក់ជាកីឡាករអូឡាំពិក, មន្ត្រី និងបុគ្គលិកគាំទ្រនឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីកម្មករម្នាក់នៅសណ្ឋាគារនៃព្រឹត្តិការណ៍ Australian Open បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។
អ្នករៀបចំកម្មវិធីអូឡាំពិកបាននិយាយថា “យើងនឹងធ្វើការជាមួយមនុស្សគ្រប់គ្នាដែលចូលរួមដើម្បីសម្រួលដល់ការសាកល្បងឱ្យបានឆាប់បំផុត។ការប្រកួតដណ្តើមពានរង្វាន់ Grand Slam ដែលត្រូវ មានរយៈពេល៣សប្តាហ៍ដើម្បីអនុញ្ញាតឱ្យកីឡាករអាចផ្តាច់ខ្លួនបានចាប់ផ្តើមនៅថ្ងៃចន្ទ”។
ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍ចំនួន៦ប្រកួតនៅឯឧទ្យាន Melbourne ត្រូវបានលុបចោល។ ប៉ុន្តែមន្ត្រីរដ្ឋ Victoria លោកDaniel Andrews បាននិយាយថា “នៅដំណាក់កាលនេះមិនមានផលប៉ះពាល់ដល់ការប្រកួតច្រើនពេកទេ។ កីឡាករនឹងមានសេរីភាពក្នុងការត្រលប់ទៅប្រកួតប្រជែងវិញបន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន។
លោក Andrews បានបន្តថា “បុរសអាយុ២៦ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដែលអាចជាមេរោគប្រភេទថ្មីចេញពីចក្រភពអង់គ្លេសបន្ទាប់ពីធ្វើការនៅសណ្ឋាគារ Grand Hyatt នៅកណ្តាលទីក្រុង Melbourne។ មនុស្ស ៥០០-៦០០ នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍Australian Open ត្រូវបានគេចាត់ទុកថា មិនមានអ្វីវិជ្ជមានទេ ពិសេសកីឡាករផ្នែកបុរស”។
លោក Andrews ដែលបានប្រកាសថា រដ្ឋ Victoria នឹងវិលត្រឡប់ទៅរកការរឹតត្បិតមួយចំនួនរួមទាំងម៉ាស់ដែលត្រូវពាក់ជាប្រចាំសម្រាប់ពលរដ្ឋក្នុងក្រុង។
គួររំលឹកថា សន្តិសុខម្នាក់ក្នុងសណ្ឋាគារខាងលើបានធ្វើតេស្តអវិជ្ជមានបន្ទាប់ពីការគាត់យាមនៅសណ្ឋាគារនៅថ្ងៃទី២៩ ខែមករា ប៉ុន្តែបានទទួលលទ្ធផលជាវិជ្ជមានបន្ទាប់ពីគាត់ត្រូវបានគេធ្វើតេស្តម្តងទៀតនៅថ្ងៃទី២ ខែកុម្ភៈ។ នេះគឺជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារដែលមានកីឡាករ, មន្ត្រី និងបុគ្គលិកគាំទ្រប្រហែល១.០០០នាក់ស្នាក់នៅដើម្បីបញ្ចប់រយៈពេលកំណត់រយៈពេល១៤ថ្ងៃនៅពេលពួកគេមកដល់អូស្រ្តាលី៕
ដោយ៖ភារៈ