លោក​ ដួង​ តារា​ ប្រជាពលរដ្ឋចង់បានណាស់ដំណោះស្រាយឈរលេីគោលការណ៍ឈ្នះ=ឈ្នះសម្តេច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរសំណេរបង្ហោះនៅរសៀលថ្ងៃសុក្រទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២១នេះថា​ “ថ្ងៃនេះខ្ញុំនិងលោកប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ​ បានដាក់បង្ហាញប្លង់ទីតាំងដីដែលមានវិវាទរវាងពលរដ្ឋ១៥គ្រួសារ​ និងពាណិជ្ជករ​ ៤នាក់ដែលមន្រ្តីជំនាញបានចុះវាស់វែង​ កាលពីម្សិលមិញ។   

លោក ដួង តារា បន្តថា​ ពេលនេះប្រជាពលរដ្ឋបានសម្រេចយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលេីគោលការណ៍ឈ្នះឈ្នះ​ (៥០%)​ សម្តេច។ 

ចំពោះខាងភាគីពាណិជ្ជករ​ លោក​ អ៉ឹង​ លាងស្រ៊ុន​ ក៏បានបញ្ជាក់ថាទទួលយកដំណោះស្រាយឈ្នះឈ្នះដូចប្រជាពលរដ្ឋដែរ​ ប៉ុន្តែមិនទាន់សម្រេចចិត្តដោយត្រូវរងចាំពិភាក្សាជាមួយដៃគូ៤នាក់ទៀតសិន​ដូចជា​ ១-ចាំងតេងភាវ​ ២-ហង់​ សុផៃ​ ៣-ហេង​ សុខ ហ៊ន​ និង​ ៤-សុង​ ដារា​ ។ 

រដ្ឋលេខាធិការរូបនេះ​ បន្តទៀតថា​ ពេលនេះ​លោកប្រធានមន្ទីរដែនដីខេត្ត​ និងខ្ញុំកំពុងរងចាំការសម្រេចចិត្តពីក្រុមពាណិជ្ជករ​។   ប្រសិនបេីពុំមានចម្លេីយទេនោះ​ មន្ទីរដែនដីនឹងចាត់បញ្ជូនរបាយការណ៍បញ្ជាក់ទីតាំងដីពិតប្រាកដរបស់ប្រជាពលរដ្ឋទាំង១៥គ្រួសារទៅជូនតុលាការតាមការស្នេីសុំ​ ដេីម្បីឈានទៅរកការជំរះក្តីនេះឲ្យបានចប់ឆាប់។ មានព្រឹទ្ធាចារ្យ៣នាក់ដែលជាអតីតមន្រ្តីដែលបានចែកដីជូនប្រជាពលរដ្ឋក៏បានឡេីងមកធ្វេីសាក្សីបំភ្លឺរួចអស់ហេីយដែរ។

ជាក់ស្តែង ក្រុមប្រជាពលរដ្ឋក៏បានផ្តិតមេដៃទទួលស្គាល់លេីកំណត់ហេតុទីតាំងប្លង់ដីដែលពួកគាត់បានចូលរួមវាស់វែងដោយផ្ទាល់ហេីយសង្ឃឹមថាវិវាទដីធ្លីដែលមានរយៈពេល១៧ឆ្នាំមកនេះនឹងចប់នៅពេលខាងមុខដ៏ខ្លីជាមិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ៖សហការី​

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print