ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ១ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង២០និង៣០នាទីដល់ ម៉ោង២២និង០០នាទី។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌដែលដឹកនាំកម្លាំងផ្ទាល់បានឲ្យដឹងថា ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ មិនមែនជាលើកទី១នោះទេគឺក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌលោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខណ្ឌក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនានាក្នុងខណ្ឌ ដើម្បីបង្ការ ទប់ស្កាត់បទល្មើស និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលរងខណ្ឌបានឲ្យដឹងទៀតថា កម្លាំងចូលរួមសរុបចំនួន៥៥នាក់ ដែលជាលទ្ធផលយើងបានត្រួតពិនិត្យរថយន្តចំនួនសរុប ៤៦គ្រឿង,
ម៉ូតូឆ្លងកាត់សរុបចំនួន១៦២គ្រឿង ក្នុង
នោះបើករថយន្តអត់ពាក់ខ្សែក្រវាត់ចំនួន ៤គ្រឿង និងម៉ូតូអត់កញ្ចក់មើលក្រោយ និងមួកសុវត្ថិភាពចំនួន២១គ្រឿង អាវុធឆ្លងកាត់ គ្មាន ៕
ដោយ៖ ចន្ទ លីហ្សា