រុស្ស៊ីបណ្តេញមន្ត្រីការបរទេសអឺរ៉ុប៣រូបពាក់ព័ន្ធករណីមេបក្សប្រឆាំង Navalny

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីបានសម្រេចបណ្តេញមន្ត្រីការបរទេស៣រូប របស់អឺរ៉ុប ក្នុងនោះមានមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និង ស៊ុយអែត ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធការធ្វើបាតុកម្មគាំទ្រ លោក Alexei Navalny ។
សារព័ត៌មាន South China Morning Post បានផ្សាយថា នៅថ្ងៃទី៥ខែកុម្ភៈក្រសួងការបរទេស រុស្ស៊ីបានបញ្ជាក់ថា មន្ត្រីការបរទេសប្រទេសទាំង៣ខាងលើ ជាប់ពាក់ព័ន្ធការធ្វើបាតុកម្មគាំទ្រមេបក្សប្រឆាំង លោក Alexei Navalny ។
ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា «មន្ត្រីការបរទេសប្រទេសទាំងបីស្ថិតនៅក្នុងបុគ្គលដែលរុស្ស៊ីមិនស្វាគមន៍ឡើយ»។សកម្មភាពរបស់រុស្ស៊ី កើតឡើងក្រោយការចោទប្រកាន់មន្ត្រីការទូត ប៉ូឡូញ ស៊ុយអែតនិងអាល្លឺម៉ង់ បានចូលរួមគាំទ្របាតុកម្មខុសច្បាប់នៅរុស្ស៊ីដើម្បីគាំទ្រមេបក្សប្រឆាំង Alexei Navalny ។
រដ្ឋាភិបាលទីក្រុងមូស្គូបានចោទសកម្មភាពរបស់មន្ត្រីការបរទេសប្រទេសទាំង៣គឺមិនអាចទទួលយកបានឡើយ។ រុស្សីបានស្នើដល់មន្ត្រីទាំង៣ប្រទេសចាកចេញពីរុស្ស៊ីក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាត្រូវចាកចេញនោះឡើយ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលមន្ត្រីការបរទេសសហគមន៍អឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងដលរុស្ស៊ីដែលបានចាប់ខ្លួន មេបក្សប្រឆាំង Alexei Navalny ដោយស្នើឲ្យដោះលែងជាបន្ទាន់ ។
លោក Alexei Navalny ត្រូវបានចាប់ខ្លួនពេលចេញពីប្រទេសអាល្លឺម៉ង់ ចូលទៅកាន់រុស្ស៊ី នៅថ្ងៃទី២៣ខែមករានៅអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូ ។ ការចាប់ខ្លួននោះបានធ្វើឲ្យសហគមន៍អឺរ៉ុបមានគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ីប្រសិនបើទីក្រុងមូស្គូមិនដោះលែង លោក Alexei Navalny នោះទេ៕ ដោយ សាធី

...

រូបភាព៖  GRIGORIY POKRAS FOR VTIMES

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print