បន្លែចម្រុះ និងសាច់មាន់ទា របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បាននាំយកទៅលក់នៅផ្សារសហគមន៍ផលិតផលខ្មែរភូមិមួយផលិតមួយក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រៅពីភារកិច្ចស្នូល គ្រប់បណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១  បានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វបន្ថែម ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។

ជាក់ស្តែងជាលទ្ធផល ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជំរុញលើការងារបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វទៅតាមផែនការនិងនៅសល់បាននាំយកទៅលក់នៅផ្សារសហគមន៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្នុងខេត្តបម្ទាយមានជ័យ រៀងរាល់ចុងសប្តាហ៍(ចាប់ពីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ)។

គួរជម្រាបជូនថាការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលធ្វើបានដោយអង្គភាព និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមទ័ព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព កាត់បន្ថយការទិញបន្លែត្រី សាច់ មួយចំនួនពីខាងក្រៅដែលមានផ្ទុកសារធាតុគីមី ជាពិសេសបានលក់ចេញទៅទីផ្សារខាងក្រៅទទួលបានប្រាក់កម្រៃបន្ថែមទៀតដើម្បីទុកផ្គត់ផ្គង់តម្រូវការនានានៅក្នុងអង្គភាព៕

            

...

ដោយ៖សូ រិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print