គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីប្តឹង​ក្រុមហ៊ុនប៊ូអុីង

ចែករំលែក៖

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានចាប់ផ្តើមប្តឹងក្រុមហ៊ុនផលិតយន្តហោះ​ប៊ូអុីងហើយ ។ ជាក់ស្តែងគ្រួសារជនរងគ្រោះ១៤គ្រួសារ​បានបញ្ជូនពាក្យបណ្តឹង​ឡើងទៅកាន់តុលាការ ជីកាហ្គោ សហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីកម្រិតសុវត្ថិភាព​របស់យន្តហោះទើប​បណ្តាលឲ្យមានគ្រោះថ្នាក់​។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា យន្តហោះBoeing 737-500 របស់ក្រមហ៊ុន អាកាសចរណ៍ Sriwijaya Air ​មានបញ្ហាបច្ចេកទេស ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ ។

លោកDevi ​មេធាវី​​ដើមបណ្តឹង​បានឲ្យដឹងថា​ គ្រួសារជនរងគ្រោះ​ចង់ទទួលបានការសងសំណង មិនត្រឹមតែពីក្រុមហ៊ុន​ អាកាសចរណ៍Sriwijaya Air នោះឡើយ គឺក្រុមប៊ូអុីង ក៏ត្រូវតែសងសំណងផងដែរ ក្នុងនាមជាអ្នកផលិត​យន្តហោះ​។
យន្តហោះ​Boeing 737-500 របស់ក្រុមហ៊ុន Sriwijaya Air ដឹកអ្នកដំណើរ៦២នាក់បានជួបគ្រោះថ្នាក់ថ្លាក់​នៅតំបន់សមុទ្រកោះជ្វា កាលពីថ្ងៃទី​៦ខែមករា ក្រោយការហោះហើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ ។
ឥណ្ឌូនេស៊ី បានស្រង់ប្រអប់ខ្មៅស្តីពី​របាយការណ៍នៃការហោះហើរ ​ ពេលជួបគ្រោះថ្នាក់​ ហើយមន្ត្រីក្នុងប្រទេសនេះ នឹងប្រកាសរបាយការណ៍ជាបឋម ដោយរង់ចាំ​ ប្រអប់ខ្មៅទីពីរថតសំឡេងពេលកំពុងហោះហើរ ។
លោក​Nurcayho Utomo​ប្រធានគណៈកម្មការសុវត្ថិភាព ដឹកជញ្ជូនឥណ្ឌូនេស៊ី បានឲ្យដឹងថា ​ប្រព័ន្ធម៉ាស៊ីស្វ័យប្រវត្តិមានបញ្ហាតាំងពីការហោះហើរប៉ុន្មានថ្ងៃមុនពេលគ្រោះថ្នាក់ ។ ទាំងនោះហើយទើប ឥណ្ឌូនេស៊ី​នឹងបើកការស្រាវជ្រាវថា​តើអាចបណ្តាលមកពីប្រព័ន្ធបញ្ជាហោះហើរស្វ័យប្រវត្តិឬយ៉ាណា ៕ដោយ៖ សាធី

...

រូបថត៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print