កូវីដ​-១៩ នៅវៀតណាមកើនឡើងថៃធ្លាក់ចុះ នាថ្ងៃទី៧ខែកុម្ភៈ

ចែករំលែក៖

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាមនិងថៃមានការប្រែប្រួលដោយវៀតណាមបានកើនឡើង ចំណែកថៃបន្តធ្លាក់ចុះ។ កាលពីថ្ងៃទី ៦ខែកុម្ភៈវៀតណាមរកឃើញតែ ករណីវិជ្ជមាន​៤នាក់ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី៧ខែកុម្ភៈរកឃើញដល់ទៅ​១៦នាក់​ គឺឆ្លងក្នុងសហគមន៍ទាំងអស់ ។
គិតដល់ម៉ោង​១៨ ថ្ងៃទី៧ខែកុម្ភៈ វៀតណាមមានករណីឆ្លងនៅក្នុងសហគមន៍កើនឡើងដល់ទៅ​១១១១នាក់ ក្នុងនោះមាន ៤១៨ នាក់គិតចាប់ពីថ្ងៃទី​២៧ខែមករា មកទល់ថ្ងៃទី ៧ខែកុម្ភៈ។
ដោយឡែកនៅ​ក្នុងប្រទេសថៃវិញ​ចំនួនអ្នកឆ្លងបានធ្លាក់ចុះពី​៤៩០​នាក់នៅថ្ងៃទី៦ខែកុម្ភៈ នៅសល់តែ ២៣៧នាក់ប៉ុណ្ណោះ​នៅថ្ងៃទី ៧ខែកុម្ភៈ ។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានប្រកាសរកឃើញអ្នកជំងឺ COVID-19 ចំនួន២៣៧នាក់ថ្មីទៀត។
លោកស្រី Panprapa Yongtrakul ដែលជាអ្នកនាំពាក្យនៃអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ២៣៧ករណីខាងលើ មាន ២២៥នាក់ ជាករណីឆ្លងក្នុងស្រុក ខណៈ១២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។
លោកស្រី បានសង្កត់ធ្ងន់ទៀតថា មានតែខេត្តចំនួន៤ប៉ុណ្ណោះ ដែលទទួលរ៉ាប់រងករណីឆ្លងថ្មីនៅថ្ងៃអាទិត្យនេះ។ ខេត្តទាំងបួនរួមមានដូចជា ខេត្តសមុតសាខន ខេត្តសាមុតសុងឃុម ខេត្តតាក និងទីក្រុងបាងកក។
បើបូកបញ្ចូលទាំងករណីឆ្លងនៅថ្ងៃនេះ ថៃមានករណីឆ្លង COVID-19 សរុប ២៣,៣៧១ករណី ដែលក្នុងនោះមាន ២០,៨៣០ករណីជាករណីឆ្លងក្នុងស្រុក ខណៈ ២,៥៤១ករណីទៀតជាករណីនាំចូល។ ដោយឡែក ចំនួនអ្នកជំងឺដែលបានជាសះស្បើយឡើងវិញ មានចំនួន ១៦,៩៤២នាក់ និងស្លាប់ ៧៩នាក់៕ដោយ៖ សាធី

...

រូបភាព៖suckhoedoisong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print