ប្រញាប់ទៅមើលតាឈឺបើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយរួញមួយកំណាត់មុខនៅលើ​ស្ពាន​លី​យ៉ុង​ផាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត​លឿនជ្រុលទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ បង្ក​ឱ្យមានការកកស្ទះ​ចរាចរណ៍យ៉ាងខ្លាំង រហូតដល់កម្លាំងប្រជា​ការពារ​មកជួយ​សម្រួល​ចរាចរណ៍​។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង​២​​សៀ​ល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ ប៉ែកខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​​ប្រភពព័ត៌មានពីអ្នកបើកបរបាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​នាក់បើកបររថយន្តស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ដោយ​រថយន្ត​ដឹក​ដី​ធុន​ធំ​ពណ៌​ខៀវ ពាក់ស្លាកលេខ​កំពង​ចាម 3A-0244 បើកពីមុខដោយមាន​គ្នា​២​នាក់​ប្រពន្ធជិះនៅក្នុង​រថយន្ត​ដឹក​ដី​ចេញពីរ​ណ្ដៅ​ដី (​តា​កៅ​) ទៅ​ចា​ក់នៅ​ជិត​វិមាន​ឈ្នះ​=ឈ្នះ។ លុះចាក់ដី​រួច​ត្រឡប់មកវិញ​ដល់​ចំណុចកើតហេតុក៏បាន​ជួបវាក់ជាមួយ​រថយន្ត​មួយគ្រឿង​ទៀតធ្វើឱ្យគាត់ជាន់​ហ្វ្រ័ង​រថយន្តទាំងប្រថុចញ៉ុចបណ្ដាល​ឱ្យរថយន្ត​RAV4 ពណ៌ឈាមជ្រូកពាក់ស្លាកលេខ​ភ្នំពេញ 2C-4142 ដែល​ធ្វើដំណើរ​២​នាក់​ឪពុក​និង​កូនពី​ម្តុំស្ពាន​លេខ​២ ខណ្ឌ​ជ្រោយចង្វា ក្នុងគោលបំណង​ទៅ​មើល​តា​ឈឺ​នៅ​ម្ដំ​សាលា​កូរ៉េ ឡើង​ស្ពាន​បន្តិចបាន​ជ្រុល​​ទៅបុករថយន្ត​​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​RAV4រួញមួយកំណាត់មុខ។

​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងពីរបានសម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​RAV4 សុំទៅខាងរថយន្តដឹកដីឱ្យជួយចេញថ្លៃដឹករថយន្តយកទៅជួស​ជុល ទើប​ភាគី​រថយន្ត​ដឹក​ដី​ជួយ​ចេញ 50$​ដើម្បី​បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print